ចិននិងបារាំងរកឃើញករណីឆ្លងវីរុស Zika

ចិននិងបារាំងរកឃើញករណីឆ្លងវីរុស Zika  - ảnh 1
ចិននិងបារាំងរកឃើញករណីឆ្លងវីរុស Zika (Image: VNA)


(VOVworld) – នាថ្ងៃទី ២៧ កុម្ភៈ មជ្ឈដ្ឋានមន្ត្រីសុខាភិបាលខេត្ត Guangdong
 របស់ចិនបានប្រកាសរកឃើញករណីចំនួន ២ ដែលឆ្លងវីរុស Zika នៅទីនេះ។
 អ្នកជំងឺគឺជាភ្ញៀវទេសចរដែលទើបនឹងត្រឡបពី Venezuela វិញ។ រហូតមក
ដល់ ពេលនេះ ប្រទេសចិនបានទទួលស្គាល់ករណីចំនួន ៨ បានឆ្លងវីរុស
គ្រោះថ្នាក់ នេះ។ នាបច្ចុប្បន្ន ប្រទេសនេះកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះ
អាសន្នខ្ពស់ដោយវីរុស  Zika។ នាថ្ងៃដដែល មជ្ឈដ្ឋានមន្ត្រីបារាំងក៏បានទទួល
ស្គាល់អ្នកជំងឺឆ្លងវីរុស Zika តាមរយៈផ្លូវភេទជាលើកដំបូងនៅប្រទេសនេះ។
 រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង លោកស្រី Marisol Touraine បានឲ្យដឹងថា៖
 ស្ថានភាពរបស់អ្នកជំងឺពោល ខាងលើកំពុងស្ថិតនៅស្ថានភាពស្ថិរភាព៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ