ចិននិងវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការបង្ការប្រឆាំងគ្រឿងញៀន

ចិននិងវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការបង្ការប្រឆាំងគ្រឿងញៀន - ảnh 1
ចិននិងវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការបង្ការប្រឆាំងគ្រឿងញៀន̣(TTXVN)

(VOV)_នាថ្ងៃទី១០ មិនា ចិននិងវៀតណាម បានរួមសហការបំផ្លាញ​ចោល គ្រឿងញៀន១០០០គីឡូក្រាម នៅតំបន់ស្វ័យត ​zhuangs ខេត្ត ​Guangxi (ភាគខាង
ត្បូងចិន)។ នេះគឺជាផ្នែកមួយក្នុងយុទ្ធសាស្ត្របង្ការ ​ប្រឆាំងគ្រឿងញៀនរួមរវាង
ប្រទេសទាំងពីរ។ ការបំផ្លាញចោលគ្រឿងញៀនពោលខាងលើ ភាគច្រើនគឺ
 Heroin ត្រូវបានអនុវត្តនៅស្រុក  Ning​ming​ ជាប់​នឹងព្រំដែនវៀតណាម ក្រោម
ការធ្វើ ជាក្សិលសាក្សីរបស់បណ្ដា​ស្ថាប័ន​នគរបាល និងដំណាងអង្គការយុវជននៃ ប្រទេសទាំងពីរ។ ​ប្រមុខស្ថាប័នសន្តិសុខ​​តំបន់ លោកGao Xiong បានវាយតំលៃ ខ្ពស់ចំពោះការងារបង្ការ ប្រឆាំងជនល្មើស​គ្រឿងញៀន ធានាសណ្ឋាប់ធ្នាប់និង
ស្ថិរ ភាពនៅក្នុងតំបន់ព្រំដែនចិនវៀតណាម។ យុទ្ធនាការនេះគឺសំដៅរួមចំណែក
លើកកំពស់ ការយល់ដឹងរបស់ប្រជាជន ពិសេសគឺមជ្ឈដ្ឋានវ័យក្មេង  អំពីគ្រោះ ថ្នាក់របស់គ្រឿងញៀន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ