|
ថ្នាក់ដឹកនាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត
កូរ៉េ Kim Jong Un (រូបថតៈ Internet) |
(VOV)-នាយប់ថ្ងៃទី២សីហា នៅរដ្ឋធានី Pyongyang ថ្នាក់ដឹកនាំនៃសាធារណរដ្ឋ
ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ Kim Jong Un បានទទួលជួបជាមួយប្រធាន គណៈ
កម្មការទំនាក់ទំនងកិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយនិស្តចិន Wang Jiarui ដែល
កំពុងបំពេញទស្សនកិច្ចនៅប្រទេសនេះ។ នៅក្នុងការជួបសន្ទនា ភាគីទាំងពីរ
បានពិភាក្សាអំពីការរឹតបន្ទឹងទំនាក់ទំនងនៃប្រទេសទាំងពីរ។លោក Kim Jong Un
បានលើកច្បាស់ថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនឹងបង្កើនកិច្ចសហ
ប្រតិបត្តិការជាមួយចិនដើម្បីនាំទំនាក់ទំនងមិត្តភាពរវាង ប្រទេសទាំងពីរឡើង
កំពស់ថ្មី១។
រីឯភាគីចិនវិញ លោក Wang Jiarui ឲ្យដឹងថាបក្ស និងរដ្ឋាភិបាលចិន ជានិច្ចកាលចាត់ទុកទំនាក់ទំនងចិនជាមួយសាធារណរដ្ឋប្រជាធិបតេយ្យប្រជា
មានិតកូរ៉េជាទំនាក់ទំនងយុទ្ធសាស្រ្ត និងជានិច្ចកាលពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ៕