ចិននិងអង់គ្លេសចេញផ្សាយសេចក្ដីថ្លែងការណ៍ស្ដីពីស៊ីរី

ចិននិងអង់គ្លេសចេញផ្សាយសេចក្ដីថ្លែងការណ៍ស្ដីពីស៊ីរី - ảnh 1
ស្ថានការណ៍អំពើហឹង្សានៅស៊ីរីបានបណ្ដាលឲ្យមនុស្សជាង៥៥ពាន់នាក់ស្លាប់បាត់បង់ជីវិតក្នុងឆ្នាំ២០១៥ (រូបថត៖AFP/TTXVN)

(VOVworld) - ចិននិងអង់គ្លេសនាថ្ងៃទី៥ មករា បានចេញផ្សាយសេចក្ដីថ្លែងការណ៍
ស្ដីពីបញ្ហាស៊ីរី ដែលក្នុងនោះភាគីទាំងពីរឯកភាពថាបង្កើនការប្រឆាំងលិទ្ធិភេរវកម្ម
ទន្ទឹមជាមួយការអនុវត្តន៍ដំណោះស្រាយនយោបាយមួយនៅស៊ីរីផងដែរ។សេចក្ដី
ថ្លែងការណ៍ពោលខាងលើត្រូវបានចេញផ្សាយបន្ទាប់ពីជំនួបសន្ទនារវាងរដ្ឋមន្រ្តី
ការបរទេសចិនលោក Wang Yi ជាមួយសមភាគីអង់គ្លេសលោក Philip Hammond
នៅរដ្ឋធានីប៉េកាំងប្រទេសចិន។សេចក្ដីថ្លែងការណ៍នេះបានលើក ច្បាស់ថា
ប្រទេសទាំងពីរសុទ្ធតែកំពុងប្រឈមមុខនឹងការគំរាមកំហែងពីលិទ្ធិ ភេរវកម្ម
ហើយសុទ្ធតែផ្ដោតលើការកំទិចក្រុមភេរវកម្មនៅស៊ីរីនិងអ៊ីរ៉ាក់តាមការប្រគល់ជូន
របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប។តាមសេចក្ដីថ្លែងការណ៍នេះ ចិននិងអង់គ្លេស
បានអះអាងជាថ្មីម្ដងទៀតនូវការគាំទ្រចំពោះបទឈប់បាញ់ទូទាំង ប្រទេសនៅ
ស៊ីរី។ប្រទេសទាំងពីរនេះក៏បានសង្កត់ធ្ងន់ថា ប្រជាជនស៊ីរីនឹងសំរេច ដោយខ្លួន
ឯងចំពោះអនាគតរបស់ប្រទេសជាតិក្រោមការសម្រុះសម្រួលរបស់ អ.ស.ប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ