ចិននិងអាមេរិកប្រតិកម្មនឹងការបាញ់បង្ហោះកាំជ្រួចរបស់ស.ស.បកូរ៉េ

ចិននិងអាមេរិកប្រតិកម្មនឹងការបាញ់បង្ហោះកាំជ្រួចរបស់ស.ស.បកូរ៉េ - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying (រូបថត៖Kyodo/TTXVN)

(VOVworld) - ចិននិងអាមេរិកមានប្រតិកម្មខុសពីគ្នាក្រោយពីការបាញ់បង្ហោះ
កាំជ្រួច បរាជ័យរបស់ស.ប.បកូរ៉េនាព្រឹកថ្ងៃទី២២ មិនា។អ្នកនាំពាក្យក្រសួងការបរ
ទេសចិនលោកស្រី Hua Chunying បានឲ្យដឹងថា ប្រទេសនេះយកចិត្តទុកដាក់ដល់
ព័ត៌មានស្ដីអំពីការបាញ់បង្ហោះកាំជ្រួចបរាជ័យពោលខាងលើនិងការដែលអាមេរិក
កំពុងពិចារណាអនុវត្តបន្ថែមបទដាក់ទណ្ឌកម្មប្រឆាំងព្យុងយ៉ាង។មន្ត្រីរូបនេះក៏បាន
ដាស់តឿនឲ្យភាគីទាក់ទិននានាបង្ហាញឲ្យឃើញការអត់ធ្មត់។
ក្នុងពេលនោះ តំណាងពិសេសរបស់អាមេរិកទទួលបន្ទុកគោលនយោបាយ
ចំពោះស.ប.បកូរ៉េលោក Joseph Yun បានថ្កោលទោសករណីបាញ់បង្ហោះកាំជ្រួច
ពោលខាងលើ។លោក Yun សង្កត់ធ្ងន់ថា សកម្មភាពនេះបានរំលោភបំពានទៅលើ
សេចក្ដីសំរេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ព្រមទាំងចាត់ទុកថា អាមេរិក
ចាំបាច់ត្រូវសហការយ៉ាងស្អិតរមួតជាមួយចិនដើម្បីបង្ខំឲ្យព្យុងយ៉ាងបញ្ចប់សកម្ម
ភាពបង្ករឿងហេតុដែលគំរាមកំហែងទៅលើសម្ព័ន្ធមិត្តរបស់អាមេរិកនោះគឺជប៉ុន
និងកូរ៉េខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ