ចិននិងអ៊ីរ៉ាក់បង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ

(VOVworld)-ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់
លោក Haider al-Abadi នាថ្ងៃទី២២ធ្នូ ប៉េកាំងនិង Baghdadបានព្រមព្រៀងគ្នា បង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។​សេចក្តីថ្លែងការណ៍រួមបានលើកច្បាស់ថា  ការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនេះគឺសំដៅជួយបង្កើនកិច្ចសហប្រតិបត្តិ
ការ​ទ្វេភាគីលើគ្រប់វិស័យក៏ដូចជាជម្រុញកិច្ចសហប្រតិបត្តិការនិងភាពសម្បូរុង
រឿង នៃប្រទេសទាំងពីរផងដែរ។ នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី
Abadi នាថ្ងៃ ដដែល ប្រធានរដ្ឋចិន លោក Xi Jinping បានអះអាងថា ព្រឹត្តិការណ៍
នេះនឹង បង្កើតនូវគ្រឹះស្ថានរឹងមាំសម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីនាពេល
ខាងមុខ។ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់  Abadi កំពុងមានដំណើរទស្សនកិច្ចនៅប្រទេស
ចិន​ក្នុង រយៈពេលពីរថ្ងៃគឺថ្ងៃទី២២និង២៣ធ្នូតាមសេចក្តីអញ្ជើញរបស់នាយក
រដ្ឋមន្ត្រីចិន លោក Li Kequang៕

ប្រតិកម្មទៅវិញ

ផ្សេងៗ