ចិននិងអាល្លឺម៉ង់ឯកភាពបង្កើនទំនាក់ទំនងទ្វេភាគី

ចិននិងអាល្លឺម៉ង់ឯកភាពបង្កើនទំនាក់ទំនងទ្វេភាគី - ảnh 1
នាយករដ្ឋមន្រ្តីចិនលោក Li Keqiang (រូបថត៖AFP/TTXVN)

 (VOVworld) - នាថ្ងៃទី២១ មករា ក្នុងការសន្ទនាតាមទូរស័ព្ទ នាយករដ្ឋមន្រ្តីចិន
លោក Li Keqiang និងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានឯកភាព
លើការបង្កើនទំនាក់ទំនងទ្វេភាគី។លោក Li Keqiang បានវាយតំលៃខ្ពស់ចំពោះ
ការរីកចំរើនដែលទទួលបានក្នុងការបង្កើនទំនាក់ទំនងរវាងចិននិងអាល្លឺម៉ង់ក្នុងឆ្នាំ
២០១៥។លោកបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរគប្បីរក្សាការផ្លាស់ប្ដូរគណៈ
ប្រតិភូជាន់ខ្ពស់ហើយបង្កើនកិច្ចសហប្រតិបតិ្តការជាក់ស្ដែងលើច្រើនវិស័យ។
រីឯខ្លួនវិញ លោកស្រី Merkel បានឲ្យដឹងថា អាល្លឺម៉ង់ត្រៀមខ្លួនជាស្រេចសហ
ប្រតិបតិ្តការជាមួយចិនដើម្បីសហការកាន់តែល្អក្នុងគំរោងការណ៍យុទ្ធសាស្ត្ររួម
នៃប្រទេសទាំងពីរ ហើយបង្កើនកិច្ចសហប្រតិបតិ្តការជាក់ស្ដែងលើច្រើនវិស័យ
ក្នុងនោះមានវិស័យនាំចេញទៅទីផ្សារទី៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ