ចិននិងអាស៊ានបង្កើនកិច្ចសហប្រតិបត្តិការ

(VOVWORLD) - លោកអគ្គលេខាធិការ កៅ គឹមហួន បានអះអាងថា អាស៊ានត្រៀមខ្លួនជាស្រេចធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិន រួមគ្នារក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការវិនិយោគ សេដ្ឋកិច្ច
ឌីជីថល និងការអភិវឌ្ឍបៃតង។

ចិននិងអាស៊ានបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1ប្រធានការិយាល័យគណៈកម្មាធិការទទួលបន្ទុកកិច្ចការ បរទេសនៃមជ្ឈិមបក្សកុម្មុយនិស្តចិន លោក Wang Yi ជួបពិភាក្សាការងារជាមួយអគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក កៅ គឹមហួន។ (រូបថត៖ ASEAN)
កាលពីថ្ងៃទី ២៧ មីនា ប្រធានការិយាល័យគណៈកម្មាធិការទទួលបន្ទុកកិច្ចការ បរទេសនៃមជ្ឈិមបក្សកុម្មុយនិស្តចិន លោក Wang Yi បានជួបពិភាក្សាជាមួយអគ្គ លេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក កៅ គឹមហួន ដែល កំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង។ នៅទីនេះ លោក Wang Yi បានសង្កត់ធ្ងន់ ថា ប្រទេសចិនជានិច្ចកាលគាំទ្រអាស៊ាន ហើយនឹងបន្តគាំទ្រយ៉ាងខ្លាំងចំពោះដំណើរ ការសមាហរណកម្ម និងការកសាងសហគមន៍នៃប្លុក; គាំទ្រសាមគ្គីភាពដើម្បីការ អភិវឌ្ឍរបស់អាស៊ាន; ក៏ដូចជាគាំទ្រការរក្សារចនាសម្ព័ន្ធនៃកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ដែលយកអាស៊ានជាមជ្ឈភាព។ លោក Wang Yi ចាត់ទុកថា ភាគីទាំងពីរ គួរតែរួមដៃគ្នាជំរុញបុព្វហេតុទំនើបកម្មសម្រាប់ប្រជាជនចិននិងអាស៊ាន កសាងតំបន់ សន្តិភាព វិបុលភាព ដោយមានបរិយាកាសល្អប្រសើរ និងមិត្តភាព ហើយបង្កើនកិច្ច សហប្រតិបត្តិការដើម្បីសន្តិភាព និងវិបុលភាពដើម្បីអនាគតរួម។
ចំណែកឯលោកអគ្គលេខាធិការ កៅ គឹមហួន បានអះអាងថា អាស៊ានត្រៀមខ្លួន ជាស្រេចធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយជាមួយចិន រួមគ្នារក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ បង្កើនកិច្ចសហប្រតិបត្តិ ការពាណិជ្ជកម្ម ការវិនិយោគ សេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍបៃតង។ លើសពីនេះ អាស៊ានត្រៀមខ្លួនជាស្រេចសហការជាមួយចិន ដើម្បីជំរុញការបំប្លែងថាមពល ជំរុញ ខ្លាំងនូវការតភ្ជាប់ និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ហើយបំផុសសក្តានុ ពលសហប្រតិបត្តិការ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ