ចិននិងអាស៊ានលើកតម្កើងសន្តិភាពតាមរយៈការសន្ទនានិងការចរចាដើម្បីដោះស្រាយជម្លោះ

(VOVWORLD) - កិច្ចប្រជុំកំពូលអាស៊ាន - ចិនលើកទី ២៣ បានធ្វើឡើងនៅថ្ងៃទី ១២ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ ។
ចិននិងអាស៊ានលើកតម្កើងសន្តិភាពតាមរយៈការសន្ទនានិងការចរចាដើម្បីដោះស្រាយជម្លោះ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន - ចិនលើកទី ២៣ (រូបថត៖ VNA) 

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា កិច្ចប្រជុំលើកនេះមានសារសំខាន់ក្នុងការកំណត់ទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងចិន ដើម្បីរួមគ្នាជំនះពុះពារលើរាល់បញ្ហាប្រឈម និងការលំបាកនាពេលបច្ចុប្បន្ន និងទប់ស្កាត់ហានិភ័យនៃការឆ្លងរាល  ដាលជំងឺរាតត្បាត ព្រមទាំងធានាបាននូវជីវភាពរស់នៅប្រកបដោយសុខសន្តិភាពសម្រាប់ប្រជាជន និងថែរក្សាបរិស្ថានរួមដែលមានស្ថេរភាពដើម្បីស្តារនិងអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញផងដែរ។

កិច្ចប្រជុំអាស៊ាន - ចិនលើកទី ២៣ បានដាក់ចេញនូវទិសដៅសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការក្នុងបរិបទឆ្នាំ ២០២១ ដែលភាគីទាំងពីរនឹងប្រារព្ធធ្វើឡើងពិធីខួបគម្រប់ ៣០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការផងដែរ។ ចំណែក លោក លីខឺឈាំង  (Li Keqiang) នាយករដ្ឋមន្រ្តីចិនបានបញ្ជាក់ថា ទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ ប៉ុន្តែពាណិជ្ជកម្មអាស៊ាន - ចិននៅតែកើនឡើង ហើយអាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិននៅពេល ដែលទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល ៣ ខែនៃដើមឆ្នាំ ២០២០ បានកើនឡើង ៧០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ   មុន។ កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍រួមទៅវិញទៅមកនៅអាស៊ី បូព៌ា នឹងជួយជំរុញកំណើនសេដ្ឋកិច្ចសកលនៅទូទាំងពិភពលោក។

ប្រទេសចិននិងអាស៊ានបានលើកតម្កើងសុខសន្តិភាពនៅក្នុងតំបន់តាមរយៈកិច្ចសន្ទនានិងការពិគ្រោះយោបល់ ដើម្បីដោះស្រាយជម្លោះរវាងប្រទេសនានា។ លោកនាយករដ្ឋមន្រ្តី លីខឺឈាំងក៏បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់លោកក្នុងការរឹតចំណងសាមគ្គីភាពជាមួយអាស៊ាន ដោយសម្តែងថាកិច្ចប្រជុំអាស៊ាន - ចិនលើកនេះនឹងស្វែងរកមាគ៌ានៃកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនាពេលអនាគតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ