ចិននិងឥណ្ឌាបង្កើនទំនាក់ទំនងទ្វេភាគី

ចិននិងឥណ្ឌាបង្កើនទំនាក់ទំនងទ្វេភាគី - ảnh 1
ចិននិងឥណ្ឌាបង្កើនទំនាក់ទំនងទ្វេភាគី (Image: VNA)


(VOVworld) – ក្នុងដំណើរទស្សនកិច្ចនៅចិនដើម្បីចូលរួមពិធីរំលឹកខួប
អនុស្សារវរីយ៍ លើកទី ៦០ នៃទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀង
Panchsheel នាថ្ងៃទី ៣០ មិថុនា នៅរដ្ឋធានីប៉េកាំង អនុប្រធានាធិបតី
ឥណ្ឌា លោក Hamid Ansari បានជួបចរចារ ជាមួយប្រធានរដ្ឋចិន លោក
Xi Jinping។ ក្នុងជំនួបចរចារនេះ លោក Ansari បានសម្តែងការព្រួយបារម្ភ
របស់ឥណ្ឌាចំពោះការដែលចិននៅបង្ហាញរដ្ឋ Arunachal Pradesh ភាគ
ឦសានឥណ្ឌាក្នុងផែនទីរបស់ចិននិងរៀបចំផែនការកសាងបណ្ដាខ្សែផ្លូវ ដែកតភ្ជាប់ជាមួយប៉ាគីស្ថានដែលឆ្លងកាត់តំបន់ Kashmir។ នាថ្ងៃទី ៣០
មិថុនា ចិន និងឥណ្ឌាបានចុះហត្ថលេខាងលើអនុស្សារណៈយោគយល់
គ្នាទៅវិញទៅមក (MoU) អំពីកាកសាងមជ្ឈមណ្ឌលនៅឥណ្ឌាចំនួន ៣
និង MoU ស្តីអំពីសភាពការណ៍នៅទន្លេ Bramaputra។ តាមគំរោង ប្រធាន
រដ្ឋចិន លោក Xi Jinping នឹងជួបធ្វើការជាមួយ នាយករដ្ឋមន្ត្រីឥណ្ឌ លោក
Narenda Modi នៅខាងក្រៅសន្និសីទជាន់ខ្ពស់ប្លុក BRICS​ (រួមមានប៉្រេស៊ីល
រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង) នៅប៉េ្រស៊ីល នាថ្ងៃទី ១៥ កក្កដា
ខាងមុខនេះ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ