ចំនួនអ្នកស្លាប់នៅក្នុងប្រទេសចិនបានកើនឡើងដល់ ៤២៥ នាក់ ដោយសារវីរុស nCoV

(VOVWORLD) - នាថ្ងៃទី ៣ ខែកុម្ភៈ អាជ្ញាធរខេត្តហ៊ូប៉ី ប្រទេសចិន បានជូនដំណឹងថាចំនួនអ្នកស្លាប់ដោយសារការឆ្លងជំងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) នៅខេត្តនេះ បានកើនឡើងចំនួន ៦៤ ករណីបន្ថែមទៀត ដោយកើនចំនួនអ្នកស្លាប់សរុបនៅប្រទេស ចិនឡើងដល់ចំនួន ៤២៥ នាក់។
ចំនួនអ្នកស្លាប់នៅក្នុងប្រទេសចិនបានកើនឡើងដល់ ៤២៥ នាក់ ដោយសារវីរុស nCoV - ảnh 1 អ្នកដំណើរនិងបុគ្គលិកនៅលើរថភ្លើងអន្តរជាតិត្រូវអនុវត្តការចត្តាឡីស័ក និងវាស់សីតុណ្ហភាពរាងកាយនៅពេលចេញ - ចូលនៅស្ថានីយ៍រថភ្លើង Dong Dang (រូបថត៖ vov.vn)

ស្ថាប័នសុខាភិបាលខេត្តហ៊ូប៉ី បានរកឃើញករណីថ្មីនៃការឆ្លងវីរុសនេះចំនួន ២.៣៥៤ បន្ថែមទៀត ដែលនាំឱ្យមានករណីឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីសរុបនៅ ខេត្តនេះឡើងដល់ ១៣.៥២២ នាក់។

នៅថ្ងៃដដែលនោះ អគ្គលេខាបក្ស ប្រធារដ្ឋចិន លោកស៊ីជិនពីង បានមានប្រសាសន៍ថា គណបក្សកុម្មុយនិស្តចិនជានិច្ចកាលផ្តោតការយកចិត្តទុកដាក់និងដាក់បញ្ហាសុខភាពនិងអាយុជីវិតរបស់ប្រជាជនជាចម្បងតែម្តង។ អាជ្ញាធរនានាក៏ដូចជាប្រជាជនចាំបាច់ត្រូវអនុវត្តឱ្យបានល្អនូវសេចក្តីសម្រេចចិត្តរបស់បក្សដោយសាមគ្គីគ្នាដើម្បី“ វាយឈ្នះ” នឹងការរីករាលដាលវីរុសដ៏កាចសាហាវនេះ។ ទន្ទឹមនឹងនេះប្រទេសចិនបានអះអាងថាមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដោះស្រាយឲ្យបានល្អនូវវិបត្តិនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ