ចិនប្រកាសភារកិច្ចសេដ្ឋកិច្ចសំខានៗក្នុងឆ្នាំ២០១៦

ចិនប្រកាសភារកិច្ចសេដ្ឋកិច្ចសំខានៗក្នុងឆ្នាំ២០១៦ - ảnh 1
(រូបថត៖Xinhua/TTXVN)

(VOVworld) - បក្សកុម្មុយនីស្តចិន (CPC) នាថ្ងៃទី១៤ ធ្នូ បានប្រកាសភារកិច្ចសេដ្ឋ
កិច្ចសំខាន់ៗក្នុងឆ្នាំ២០១៦ ដែលជាឆ្នាំដំបូងក្នុងផែនការ៥ឆ្នាំលើកទី១៣នៃប្រទេស
នេះ។សេចក្ដីប្រកាសដែលត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំរបស់ការិយាល័យ
នយោបាយគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ក្រោមអធិបតី ភាពរបស់
ប្រធានាធិបតីលោក Xi Jinping បានលើកច្បាស់ថា សំដៅកាត់បន្ថយ បរិមាណផ្ទះ
សម្បែងនៅសេសសល់ ពលករដែលមកពីជនបទនឹងត្រូវបានផ្ដល់លិខិតអនុញ្ញាត្តិ
ឲ្យរស់នៅក្នុងទីក្រុងហើយមានសិទ្ធិទិញផ្ទះសម្បែងនៅទីក្រុងទៀតផង។តាម
សេចក្ដីប្រកាសនេះដែរ ក្នុងឆ្នាំ២០១៦ ចិននឹងបន្តជំរុញការផ្លាស់ ប្ដូរថ្មីអង្គភាពអាជីវ
កម្មតាមរយៈវិធានការជួយឧបត្ថម្ភហិរញ្ញវត្ថុនានា ក្នុងនោះមាន ការកាត់បន្ថយ
ចំណាយទិញនិងលក់ ពន្ធនិងចំណាយធានារ៉ាប់រង់។រដ្ឋា ភិបាលនឹងទប់ស្កាត់ព្រម
ទាំងលុបចោលរាល់ហានិភ័យហិរញ្ញវត្ថុដែលមានចរិតលក្ខណៈតំបន់និងប្រព័ន្ធ
ហើយផ្ដល់អាទិភាពសំរាប់សន្តិសុខសង្គម ហិរញ្ញវត្ថុ ពន្ធ បែបបទរដ្ឋបាលនិងកែ
ទម្រង់ក្រុមហ៊ុនរដ្ឋ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ