ចិនផ្អាកការទិញកសិផលរបស់សហរដ្ឋអាមេរិក

(VOVWORLD) - ក្រសួងពាណិជ្ជកម្មចិនបានប្រកាសកាលពីថ្ងៃទី ៦ ខែសីហាថា សហគ្រាសប្រទេសនេះបានផ្អាកទិញកសិផលរបស់សហរដ្ឋអាមេរិក ហើយទីក្រុងប៉េកាំងមិនបានលើកលែងនូវលទ្ធភាពនៃការយកពន្ធលើការនាំចូលបន្ថែមលើកសិផលរបស់ទីក្រុងវ៉ាស៊ីនតោនដែលបានបញ្ជាទិញក្រោយពីថ្ងៃទទី ៣ខែសីហានោះឡើយ។

ទង្វើនេះរបស់ចិន បានសរឲ្យឃើញអំពីភាពតានតឹងនាពេលថ្មីៗនេះក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដាក់បញ្ចូលប្រទេសចិនជាផ្លូវការក្នុងបញ្ជីបណ្តាប្រទេសរៀបចំរូបិយប័ណ្ណ ហើយចោទប្រកាន់ទីក្រុងប៉េកាំងពីបទបង្ខូចតម្លៃប្រាក់យន់នៅពេលដែលសង្គ្រាមពាណិជ្ជកម្មរវាងភាគីទាំងពីរកាន់តែកើនឡើងផងដែរ។ មុននេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា ចាប់ពីថ្ងៃទី ១ ខែកញ្ញា អាមេរិកនឹងយកពន្ធ ១០%លើទំនិញនាំពីចិនដែលនៅសេសសល់ ដោយមានទឹកប្រាក់ ៣០០ ពាន់លានដុល្លារ ពោលគឺទំនិញស្ទើរតែទាំងអស់របស់ចិនដែលអាមេរិកនាំចូលត្រូវបានយកពន្ធ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ