ចិនព្រមានដល់ក្រុមហ៊ុនអាកាសចរណ៍ ជៀសវាងតំបន់ដែនអាកាសជុំវិញតៃវ៉ាន់ (ចិន)

(VOVWORLD) - ក្រុមហ៊ុនអាកាសចរណ៍ Xiamen របស់ ចិនក៏បានប្រកាសពីការកែសម្រួលជើងហោះហើរមួយចំនួន ជាមួយមូលហេតុ "ជួយសម្រួលចរាចរណ៍ផ្លូវអាកាស" នៅទីក្រុង Fujian ដែលស្ថិតនៅម្ខាងច្រកសមុទ្រតៃវ៉ាន់។
ចិនព្រមានដល់ក្រុមហ៊ុនអាកាសចរណ៍ ជៀសវាងតំបន់ដែនអាកាសជុំវិញតៃវ៉ាន់ (ចិន) - ảnh 1អាកាសយានដ្ឋានអន្តរជាតិ Fuzhou Changle ក្នុងខេត្ត Fujian (ប្រទេសចិន) មានទីតាំងនៅជិតកោះតៃវ៉ាន់ (រូបថត៖ FOC)

កាលពីថ្ងៃទី ៣ ខែសីហា ចិនបានចេញការព្រមានដល់ក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់អាស៊ី ជៀសវាងការហោះហើរនៅក្នុងតំបន់ដែនអាកាសចំនួន ៦ ជុំវិញតៃវ៉ាន់ (ចិន) ដែលប្រទេសនេះបានកំណត់ថាជា "តំបន់គ្រោះថ្នាក់" ដែលយន្តហោះទាំងស្រស់គប្បីជៀសវាងការហោះហើរ។ ជើងហោះហើរនានាត្រូវដាក់កំហិតចាប់ពីម៉ោង ០ ថ្ងៃទី ៤ ដល់ ម៉ោង ០ ថ្ងៃទី ៧ ខែសីហា។ ផ្លូវហោះហើរប្រមាណ ១៨ ខ្សែនឹងរងផលប៉ះពាល់ដោយសារការផ្លាស់ប្ដូរនេះ។

ក្រុមហ៊ុនអាកាសចរណ៍ Xiamen របស់ ចិនក៏បានប្រកាសពីការកែសម្រួលជើងហោះហើរមួយចំនួន ជាមួយមូលហេតុ "ជួយសម្រួលចរាចរណ៍ផ្លូវអាកាស" នៅទីក្រុង Fujian ដែលស្ថិតនៅម្ខាងច្រកសមុទ្រតៃវ៉ាន់។

ក្នុងពេលនោះអ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Korean Airlines បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ គ្រោងនឹងកែសម្រួលផ្លូវហោះហើរមួយចំនួនទៅកាន់តំបន់អាស៊ីខាងត្បូង សំដៅជៀសវាងតំបន់នេះក្នុងអំឡុងពេលសមយុទ្ធយោធារបស់ចិន។ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA Holdings និង Japan Airlines កំពុងផ្លាស់ប្តូរជើងហោះហើរឲ្យសមស្របផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ