ចិនព្រមានពីសង្គ្រាមពាណិជ្ជកម្មផ្តើមចេញពីការដាក់ពន្ធរបស់លោក Trump
(VOVWORLD) - ស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា បានចេញសេចក្តីព្រមានថា ប្រទេសទាំងពីរនឹងមិនទទួលបានផលប្រយោជន៍នោះទេ ប្រសិនបើសង្គ្រាមពាណិជ្ជកម្មផ្ទុះឡើង ដែលត្រូវបានចាត់ទុកជាការឆ្លើយតបទៅនឹងការដែលប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនឹងដាក់ពន្ធបន្ថែមចំនួន ១០% លើការនាំចូលទំនិញទាំងអស់ពីប្រទេសចិនបន្ទាប់ពីឡើងកាន់អំណាចនៅខែមករាឆ្នាំក្រោយ។
សេចក្តីប្រកាសរបស់ស្ថានទូតចិនបានអះអាងថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ «មានអត្ថប្រយោជន៍ជាមូលដ្ឋានសម្រាប់ភាគីទាំងពីរ»។ សេចក្តីប្រកាសបានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន តាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រធានរដ្ឋចិន លោក Xi Jinping និងប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីឆ្នាំមុន។
កំពង់ផែដឹកទំនិញ Qingdao ខេត្ត Shandong ប្រទេសចិន។ រូបថត៖ THX/TTXVN |
មិនត្រឹមតែប្រទេសចិនប៉ុណ្ណោះទេ លោក Trump ក៏បានប្រកាសយុទ្ធសាស្ត្រដាក់ពន្ធដ៏ទូលំទូលាយ ដោយកំណត់គោលដៅលើប្រទេសម៉ិកស៊ិក និងកាណាដា ជាមួយនឹងការដំឡើងពន្ធ ២៥% លើផលិតផលទាំងអស់ពីប្រទេសទាំងនេះ ដោយសារតែមានការព្រួយបារម្ភអំពីបញ្ហាដូចជា អន្តោប្រវេសន៍ខុសច្បាប់ និងការជួញដូរគ្រឿងញៀន។ សេចក្តីប្រលាសបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅទីផ្សារពិភពលោក ដោយសន្ទស្សន៍ហ៊ុនអាស៊ីបានធ្លាក់ចុះ និងប្រាក់ដុល្លារឡើងថ្លៃ។ ការគម្រាមកំហែងនៃភាពតានតឹងពាណិជ្ជកម្មកើនឡើងបានធ្វើឱ្យមានការព្រួយបារម្ភអំពីអស្ថិរភាពសេដ្ឋកិច្ច ជាពិសេសនៅក្នុងសេដ្ឋកិច្ចដែលពឹងផ្អែកខ្លាំងលើការនាំចេញ ដូចជាប្រទេសជប៉ុន និងប្រទេសចិន៕