ចិនមិនអាចផ្លាស់ប្តូរតំបន់សេដ្ឋកិច្ចផ្តាច់មុខស្របច្បាប់របស់វៀតណាមនៅសមុទ្រខាងកើតបានឡើយ

ចិនមិនអាចផ្លាស់ប្តូរតំបន់សេដ្ឋកិច្ចផ្តាច់មុខស្របច្បាប់របស់វៀតណាមនៅសមុទ្រខាងកើតបានឡើយ - ảnh 1
ទិដ្ឋភាពនៃសិក្ខាសាលា

(VOVworld)-នាព្រឹកថ្ងៃទី១៨វិច្ឆិកា នៅទីក្រុង Da Nang (ភាគកណ្តាលវៀត ណាម)
ជាថ្ងៃទី២នៃសិក្ខាសាលាវិទ្យាសាស្រ្តអន្តរជាតិស្តីពីសមុទ្រខាងកើត លើកទី៦​ ក្នុង
ការពិភាគ្សាលើប្រធានបទមួយចំនួនស្តីពី “ទំនាក់​ទំនងអន្តរជាតិ និងសណ្តាប់ធ្នាប់
នៅសមុទ្រខាងកើត” និង​ “ច្បាប់អន្តរជាតិអំពីដីគោក មហាសមុទ្រនិងលំហរអា
កាស” បណ្តាអ្នកប្រាជ្ញបានពិនិត្យថា មានកាត្តាចំនួន៤ ដែលជះឥទ្ធិពលទៅលើ
ស្ថានភាពនៅសមុទ្រខាងកើតនាពេលថ្មីៗនេះ។ នោះ គឺការគិតគូរបស់ប្រទេសមួយ
ចំនួនអំពីផលប្រយោជន៍យុទ្ធសាស្រ្តរបស់ភាគី នានា។ ការប្រកួតប្រជែងយកឥទ្ធិ
ពលនិងប្រមូលកម្លាំងរបស់មហាអំណាច និងការខ្វែង គំនិតក្នុងការអធិប្បាយនិង
អនុវត្តច្បាប់អន្តរជាតិនៅសមុទ្រខាងកើត ក្នុងនោះមាន អនុសញ្ញានៃអ.ស.បស្តីពី
ច្បាប់សមុទ្រឆ្នាំ១៩៨២។ អ្នកប្រាជ្ញជាច្រើនរូបបានចាត់ទុកថា កំណើនធ្វើសកម្ម
ភាពរបស់កងកម្លាំងយោធានិងកម្លាំងមិនប្រតិបត្តិតាមច្បាប់នៅសមុទ្រខាងកើត
ជាមូលហេតុនាំមក ភាពតានតឹងក្នុងតំបន់នេះ។ ប្រការសំខាន់គឺការដែលចិនកំពុង
ពង្រីក និង​ ការលើកទប់ឲ្យរឹតតែខ្ពស់ដោយទ្រង់ទ្រាយធំកោះថ្មនៅTruong Sa ធ្វើឲ្យ
ផ្លាស់ប្តូរ ប្ញសគល់ រចនាបទនៅសមុទ្រខាងកើត។ បណ្ឌិត Hoang Viet សាស្រ្តាចារ្យ
មហាវិទ្យាល័យច្បាប់ទីក្រុងហូជីមិញ និងជាអ្នកជំនាញការស្រាវជ្រាវ អំពីសមុទ្រ
ខាងកើតពិនិត្យថា៖

       “ រចនាបទភូមិសាស្រ្តនៅកោះ Hoang Sa និង Truong Sa ជាឆ្នេរថ្ម ប៉ុន្តែតាម
ទស្សនរបស់ចិនថា កោះនោះមានមនុស្សរស់នៅរួចហើយ នឹងមាន មានតំបន់សេដ្ឋ
កិច្ចផ្តាច់មុខនិងខ្ពង់រាបបាតសមុទ្រ។ ប្រសិនបើ ចិនជួស ជុលបានឆ្នេរថ្មនេះ មាន
ន័យថាគេនឹងមាននាវាផ្ទុកយន្តហោះ នឹងគោលដៅ ឈានដល់ការត្រួតពិនិត្យគឺ
ធំណាស់ ” ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ