ចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាមួយវៀតណាម

(VOVWORLD) -  នារសៀលថ្ងៃទី ២១ ខែមករា  នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបសន្ទនាជាមួយលោក Xiong Bo ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅវៀត ណាម។

ចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាមួយវៀតណាម - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតចិន លោក Xiong Bo  

ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា វៀតណាមនិងចិនគួរតែពង្រឹងការផ្លាស់ប្តូរបទពិសោធន៍ ការរៀនសូត្រពីបទពិសោធន៍របស់គ្នាទៅវិញទៅមក។ ទន្ទឹមជាមួយគ្នានោះ ជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងដោះស្រាយឲ្យបានសមស្របរាល់បញ្ហាទ្វេភាគីរវាងប្រទេសទាំងពីរ ឈរលើមូល ដ្ឋានគោរពនូវទស្សនៈទូទៅរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ ប្រ ទេសទាំងពីរនិងគោរពច្បាប់អន្តរជាតិ សំដៅនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកសម្រាប់សន្តិ ភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក។

ចំណែកខ្លួន លោក Xiong Bo បានសង្កត់ធ្ងន់ថា បក្ស រដ្ឋាភិបាលចិនជា និច្ចកាល គោរពនូវទំនាក់ទំនងមិត្តភាពជាមួយវៀតណាម។ ឯកអគ្គរដ្ឋទូត លោក Xiong Bo មានបំណងថា នាពេលខាងមុខ ប្រទេសទាំងពីរនឹងបន្តបង្កើនការជួបប្រាស្រ័យជាន់ខ្ពស់ ជំរុញទំនាក់ទំនងភាពជាដៃគូ សហប្រតិ បត្តិការយុទ្ធសាស្ត្រចិន - វៀតណាម ឲ្យមានការអភិវឌ្ឍស្ថិរភាពនិងមានផ្លែផ្កា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ