ចិនលើកលែងពន្ធគយលកើការនាំចូលចំពោះមុខទំនិញកសិផលសម្រាប់ប្រទេស អាស៊ីចំនួន ៥

(VOVWORLD) -ចិននឹងកាត់ បន្ថយពន្ធគយលើការនាំចូលចុះត្រឹម ០ ភាគរយចំពោះមុខទំនិញកសិផលសំខាន់ៗ ចាប់ពីថ្ងៃទី ១ កក្កដាខាងមុខ។
  

យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP បានឲ្យដឹងថា៖ នាថ្ងៃទី ២៦ មិថុនា ចិនបានបញ្ជាក់នឹងលើកលែងពន្ធគយលើមុខទំនិញមួយចំនួន ក្នុងនោះមានសណ្តែកសៀងដែលនាំចូលពីប្រទេសអាស៊ីចំនួន ៥ ក្នុងកាលៈទេសៈគ្រោះថ្នាក់សង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិកអាចបណ្ដាលឲ្យតម្លៃសណ្ដែកអាមេរិកនឹងកើនឡើង។ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ី - ប៉ាស៊ីហ្វិកជាមួយបណ្ដាប្រទេសបង់ក្លាដេស ឥណ្ឌា ឡាវ កូរ៉េខាងត្បូង និងស្រីលង្កា នោះ ចិននឹងកាត់ បន្ថយពន្ធគយលើការនាំចូលចុះត្រឹម ០ ភាគរយចំពោះមុខទំនិញកសិផលសំខាន់ៗ ចាប់ពីថ្ងៃទី ១ កក្កដាខាងមុខ។

សេចក្ដីសម្រេចចិត្តពោលខាងលើ ត្រូវបាននាំចេញក្រោយពី ៥ ថ្ងៃ មុននឹងចិនគ្រោងនឹងដំឡើងពន្ធគយថ្មីលើការនាំចូលមុខទំនិញពីអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ