ចិនសន្យាផ្តល់វ៉ាក់សាំងបង្ការកូវីដ ១៩ ជាង ២ ពាន់លានដូសជូនពីភពលោក

(VOVWORLD) - ចិននឹងខិតខំប្រឹងប្រែងផ្ដល់វ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ២ ពាន់លានដូសជូនបណ្ដាប្រទេសនៅលើពិភពលោក ហើយបរិច្ចាគថវិកាចំនួន ១០០ លានដុល្លារអាមេរិកដល់យន្តការចែកចាយវ៉ាក់សាំងសកល COVAX ។
ចិនសន្យាផ្តល់វ៉ាក់សាំងបង្ការកូវីដ ១៩ ជាង ២ ពាន់លានដូសជូនពីភពលោក - ảnh 1ប្រធានរដ្ឋចិន លោក Xi Jinping (រូបថត៖ TTXVN)

នេះគឺជាការប្តេជ្ញាចិត្តថ្មី ដែលត្រូវបានប្រធានរដ្ឋចិន លោក Xi Jinping នាំចេញ នៅក្នុងវេទិកាតាមប្រព័ន្ធវីដេអូស្ដីពីកិច្ចសហប្រតិបត្តិការវ៉ាក់សាំង នៅថ្ងៃទី ៥ ខែសីហា។ លោកប្រធានរដ្ឋចិនបានសន្យាដូច្នេះ ក្នុងបរិបទដែលប្រទេសនេះក៏កំពុងប្រឈមមុខនឹងរលកជំងឺរាតត្បាតថ្មី ដ៏គ្រោះថ្នាក់បំផុតតាំងពីនិទាឃរដូវឆ្នាំ ២០២០ ដោយសារវីរុសបំប្លែងខ្លួន Delta។ មុននេះប៉ុន្មានសប្ដាហ៍ នៅក្នុងកិច្ចប្រជុំបន្ទាន់តាមប្រព័ន្ធវីដេអូរវាងថ្នាក់ដឹកនាំនៃបណ្ដាប្រទេសដែលចូលរួមវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វិក (APEC) នោះ លោក Xi Jinping ក៏បានសន្យាថា នឹងជួយឧបត្ថម្ភដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នូវថវិកាចំនួន ៣ ពាន់លានដូល្លារអាមេរិក ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ