ចិនស្នើឲ្យអាមេរិកមានជម្រើសត្រឹមត្រូវចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ

(VOVWORLD) - លោករដ្ឋមន្រ្តីការបរទេស ចិនបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍរបស់ចិនមិនសំដៅប្រឈមនឹងអាមេរិក ក៏ដូចជាមិន សំដៅជំនួសអាមេរិកឡើយ។

ចិនស្នើឲ្យអាមេរិកមានជម្រើសត្រឹមត្រូវចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ - ảnh 1រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi និងអនុរដ្ឋមន្រ្តីការបរទេសអាមេរិក
លោកស្រី Wendy Sherman។ (រូបថត៖ AP)
រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi និងអនុរដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី Wendy Sherman ដែលកំពុងទៅបំពេញទស្សនកិច្ចនៅចិន បានជួបពិភាក្សា គ្នានៅថ្ងៃទី២៦ ខែកក្កដា នៅទីក្រុង Tianjin។ នៅជំនួបនេះ លោក Wang Yi បាន បញ្ជាក់ថា ទំនាក់ទំនងចិន-អាមេរិកត្រូវប្រឈមនឹងការលំបាកសាកល្បងដ៏ធ្ងន់ធ្ងរជា ច្រើន ហើយ ទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងដំណាក់កាលខាងមុខនឹងអភិវឌ្ឍន៍ តាមទិសដៅប្រសើរឡើងឬបន្តនិន្នាការប្រឈមមុខដាក់គ្នានោះ គឺផ្អែកលើការដែលតើ អាមេរិកមានការវាយតម្លៃនិងជម្រើសដ៏ត្រឹមត្រូវដែរឬទេ។ លោករដ្ឋមន្រ្តីការបរទេស ចិនបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍរបស់ចិនមិនសំដៅប្រឈមនឹងអាមេរិក ក៏ដូចជាមិន សំដៅជំនួសអាមេរិកឡើយ។
លោករដ្ឋមន្រ្តីការបរទេសចិន ក៏បានលើកឡើងសំណើរចំនួន៣របស់ប្រទេស នេះ សំដៅគ្រប់គ្រងឲ្យបានល្អជាងនូវការខ្វែងគំនិតរវាងភាគីទាំងពីរ រារាំងទំនាក់ទំនង ចិន-អាមេរិកពីការធ្លាក់ជម្រាល រួមមាន៖ អាមេរិកមិនត្រូវប្រឈម បំផ្លិចបំផ្លាញ ឬមាន ចេតនាផ្លាស់ប្ដូររបបនិងមាគ៌ាសង្គមនិយមវិសេសវិសាលរបស់ចិន; អាមេរិកមិនត្រូវ មានចេតនារារាំងឬបង្កឲ្យកកស្ទះការអភិវឌ្ឍរបស់ចិន ហើយចុងក្រោយគឺអាមេរិកមិន ត្រូវរំលោភបំពានទៅលើអធិបតេយ្យភាពជាតិរបស់ចិនក៏ដូចជាបំផ្លិចបំផ្លាញបូរណភាពដែនដីរបស់ប្រទេសនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ