ចិនអបអរសាទរយន្តការសហប្រតិបត្តិការអាស៊ានបូក ៣ ក្នុងការប្រយុទ្ធប្រឆាំង ជំងឺរាតត្បាត COVID-19

(VOVWORLD) - ឯកអគ្គរដ្ឋទូតចិនប្រចាំនៅ អាស៊ាន លោក Deng Xi Jun បានវាយតម្លៃចំពោះយន្តការកិច្ចសហប្រតិបត្តិការអាស៊ានបូក ៣ រួមមានប្រទេសអាស៊ាន រួមជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង។
ចិនអបអរសាទរយន្តការសហប្រតិបត្តិការអាស៊ានបូក ៣ ក្នុងការប្រយុទ្ធប្រឆាំង ជំងឺរាតត្បាត COVID-19 - ảnh 1 អ្នកដំណើរពាក់រម៉ាស់ការពារជំងឺ COVID-19 នៅអាកាសយានដ្ឋានអន្តរជាតិ Changi ប្រទេសសិង្ហបុរី។ (រូបថត៖ AFP / TTXVN)

ឆ្លើយបទសម្ភាសទៅកាន់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នាថ្ងៃទី ១៣ ខែមេសា លោក Deng Xi Jun  បានមានអះអាងថា យន្តការសហប្រតិបត្តិការអាស៊ាន+៣ បានពង្រីកប្រសិទ្ធិភាពចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត COVID-19 ហើយការដែលប្រទេសនានា បានសម្របសម្រួលគ្នាក្នុងការចាត់វិធានការទប់ស្កាត់ជម្ងឺរាតត្បាតនេះ ក៏បានបញ្ជាក់យ៉ាងច្បាស់ពីចំណងមិត្តភាព និងភាពជាអ្នកជិតខាងល្អជិតស្នីទនឹងគ្នាផងដែរ។

លោក Deng Xi Jun បានវាយតម្លៃទៀតថានេះគឺជាកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានបូក ៣ លើកដំបូង ដើម្បីពិភាក្សាអំពីការទប់ស្កាត់របស់តំបន់អាស៊ីបូព៌ាមុន នៅចំពោះមុខជំងឺរាតត្បាតសកល Covid-19 ក៏ជាកិច្ចប្រជុំពិសេសជាលើកដំបូងរវាងបណ្តាថ្នាក់ដឹកនាំអាស៊ានបូក ៣ ចាប់តាំងពីយន្តការសហប្រតិបត្តិការត្រូវបានបង្កើតឡើង។ ប្រទេស ចិននឹងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយបណ្តាប្រទេសដទៃទៀតដើម្បីទប់ស្កាត់ជំងឺឆ្លងរាលដាល និងវិធានការទាក់ទងនឹងពាណិជ្ជកម្ម ដើម្បីបំពេញពេញលេញតាមការសន្យារក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន - ចិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ