ចិនអំពាវនាវជប៉ុនឲ្យគោរពកិច្ចព្រមព្រៀង៤ខ


ចិនអំពាវនាវជប៉ុនឲ្យគោរពកិច្ចព្រមព្រៀង៤ខ - ảnh 1
ចិនអំពាវនាវជប៉ុនឲ្យគោរពកិច្ចព្រមព្រៀង៤ខ (AP)

        Vovworld-អ្នកនាំពាក្យក្រសួងការពារជាតិចិន​ Geng Yansheng នាថ្ងៃទី​២៧
វិច្ឆិកាបានអំពាវនាវជប៉ុនឲ្យគោរពកិច្ចព្រមព្រៀងជាគោលការណ៍៤ខ ដែល​
ប្រទេសទាំងពីរទទួលបាននាពេលកន្លងមក។ ថ្លែងមតិនៅសន្និសីទ​កាសែត​
ប្រចាំ​ខែ លោក Geng Yansheng បានឲ្យដឹងថា កិច្ចព្រមព្រៀង៤ខជាលក្ខណៈ
​សំរេចកំណត់សំខាន់ដើម្បីកែលំអរទំនាក់ទំនងរវាងចិននិងជប៉ុននិងភាគីទាំងពីរ
ត្រូវគោរពកិច្ចព្រមព្រៀងនេះ។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ចិនស្នើរ​ភាគី
ជប៉ុនអនុវត្តកិច្ចសន្យារបស់ខ្លួនយ៉ាងពេញលេញដោយសកម្មភាពជាក់​ស្ដែងដោះ
ស្រាយសមស្របរាល់បញ្ហារសើបខំប្រឹងប្រែងកែលំអរនិងអភិវឌ្ឍន៍​ទំនាក់ទំនង
ទ្វេភាគី។

        ចិ​ននិងជប៉ុនទទួលបានកិច្ចព្រមព្រៀងពោលខាងលើនាដើមខែវិច្ឆិកា​តាម
​នោះភាគីទាំងពីរឯកភាពតភ្ជាប់ឡើងវិញការសន្ទនាអំពីនយោបាយការទូតនិង
សន្តិសុខខណៈដែលទទួលស្គាល់ការខុសប្លែកអំពីគោលជំហរដែលទាក់ទិន​ដល់
ប្រជុំកោះជំលោះដែលហៅថា Taiyu ជាភាសាចិននិង Senkaku ជាភាសា​ជប៉ុនលើ
សមុទ្រហ្វាទុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ