ចិនអំពាវនាវឱ្យមានការជម្រុញធ្វើកិច្ចសន្ទនាផ្សះផ្សាគ្នានៅ ប្រទេសមីយ៉ាន់ម៉ា

(VOVWORLD) -  អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានឲ្យដឹងថាប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តដើរតួនាទីស្ថាបនាក្នុងការកាត់បន្ថយភាពតានតឹងនៅប្រទេសមីយ៉ាន់ម៉ា ព្រមទាំងដាស់តឿនឱ្យសហគមន៍អន្តរជាតិ ជួយសម្រួលដល់ការសម្រុះសម្រួលផ្នែកការទូត សំដៅបន្ធូរបន្ថយស្ថានភាពនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះឱ្យបាន ឆាប់ៗ ។
ចិនអំពាវនាវឱ្យមានការជម្រុញធ្វើកិច្ចសន្ទនាផ្សះផ្សាគ្នានៅ ប្រទេសមីយ៉ាន់ម៉ា - ảnh 1ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី ៨ ខែមីនាឆ្នាំ ២០២១ (រូបថត៖ AFP / VNA)

នាថ្ងៃទី ១២ ខែមីនា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានឲ្យដឹងថាប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តដើរតួនាទីស្ថាបនាក្នុងការកាត់បន្ថយភាពតានតឹងនៅប្រទេសមីយ៉ាន់ម៉ា ព្រមទាំងដាស់តឿនឱ្យសហគមន៍អន្តរជាតិ ជួយសម្រួលដល់ការសម្រុះសម្រួលផ្នែកការទូត សំដៅបន្ធូរបន្ថយស្ថានភាពនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះឱ្យបាន    ឆាប់ៗ តាមដែលអាចធ្វើទៅបាន។

អញ្ជើញថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង ស្តីពីសេចក្តីប្រកាសរបស់ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាក់ទងនឹងអំពីស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា លោក Zhao Lijian  បានបញ្ជាក់ថាប្រទេសចិនកំពុងដើរតួនាទីស្ថាបនាក្នុងកិច្ចប្រជុំពិគ្រោះយោបល់ពាក់ព័ន្ធនានា។ លោក Zhao Lijian  គ៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយបង្កបរិយាកាសអំណោយផលសម្រាប់កិច្ចខិតខំប្រឹងប្រែងទាំងនេះផងដែរ។ អ្នកនាំពាក្យក្រសួងការបរទេសចិនបានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់នៅមីយ៉ាន់ម៉ារក្សាភាពអត់ធ្មត់ដើម្បីដោះស្រាយជម្លោះ និងការខ្វែងគំនិតគ្នានៅក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ និងច្បាប់តាមរយៈការសន្ទនានិងការពិគ្រោះយោបល់ ដោយផ្អែកលើផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជនមីយ៉ាន់ម៉ា និងបន្តពន្លឿនការផ្ទេរប្តូរប្រជាធិបតេយ្យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ