ចិនអំពាវនាវឱ្យសហគមន៍អន្តរជាតិប្រឆាំងជំទាស់នឹងអំពើហឹង្សានៅហុងកុង

(VOVWORLD) - បេសកជនពិសេសក្រសួងការបរទេសចិនប្រចាំនៅតំបន់រដ្ឋបាលពិសេសហុងកុង លោក  Ta Feng បានជួបជាមួយតំណាងស្ថានអគ្គកុងស៊ុល សមាគមពាណិជ្ជកម្ម និងអ្នកទទួលបន្ទុកសារព័ត៌មានបរទេសប្រចាំនៅតំបន់រដ្ឋបាលពិសេសនេះនាថ្ងៃទី ៣០ ខែសីហាកន្លងមក។
ចិនអំពាវនាវឱ្យសហគមន៍អន្តរជាតិប្រឆាំងជំទាស់នឹងអំពើហឹង្សានៅហុងកុង - ảnh 1 បាតុករហ៊ុំព័ទ្ធផ្លូវចូលក្នុងព្រលានយន្តហោះហុងកុងកាលពីថ្ងៃទី១៣ ខែសីហា (រូបថត៖AFP/TTXVN) 

ថ្លែងនៅក្នុងជំនួបនោះ លោក Ta Feng បានអំពាវនាវឱ្យសហគមន៍អន្តរជាតិប្រឆាំងនឹងអំពើហឹង្សានិង ស្តារឡើងវិញនូវនីតិរដ្ឋនៅហុងកុងដោយបើកយថាទស្សន៍ដ៏ល្អមួយក្នុងកិច្ចសហប្រតិបត្តិការរវាងតំបន់ឈូងសមុទ្រធំនៅ ក្វាងចូវ - ហុងកុង - ម៉ាកាវ នៃប្រទេសចិនផងដែរ ។

លោក Ta Feng បានលើកច្បាស់ថាសមភាពអធិបតេយ្យភាពនិងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ គឺជាគោលការណ៍មូលដ្ឋាននិងសំខាន់បំផុតនៃច្បាប់អន្តរជាតិ។ លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកណ្តាលចិនមានគោលជំហរដ៏រឹងមាំក្នុងការគាំទ្រចំពោះតំបន់រដ្ឋបាលពិសេសហុងកុង ដែលដឹកនាំដោយប្រមុខតំបន់នេះលោកស្រី Carrie Lam ដោយឈរលើច្បាប់ និងគាំទ្រយ៉ាងខ្លាំងដល់កម្លាំងប៉ូលីសនិងស្ថាប័នយុត្តិធម៌ហុងកុងក្នុងអនុវត្តច្បាប់និងយុត្តិធម៌យ៉ាងម៉ឺងម៉ាត់ ព្រមទាំងគាំទ្រដល់ប្រជាជនហុងកុងភាគច្រើនដែលប្រឆាំងនឹងអំពើហឹង្សា ការពារនីតិរដ្ឋ និងជួយដល់ប៉ូលីសក្នុងការបំពេញភារកិច្ចដ៏ត្រឹមត្រូវផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ