ច្បាប់កសិដ្ឋានថ្មីរបស់អាមេរិកនិងបង្កការលំបាកសំរាប់ត្រីប្រារបស់វៀតណាម
![ច្បាប់កសិដ្ឋានថ្មីរបស់អាមេរិកនិងបង្កការលំបាកសំរាប់ត្រីប្រារបស់វៀតណាម - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2014_02_24/ca-tra-1635282227629137077.jpg) |
ច្បាប់កសិដ្ឋានថ្មីរបស់អាមេរិកនិងបង្កការលំបាកសំរាប់ត្រីប្រារបស់វៀតណាម
(www.vasep.com.vn ) |
(VOV)_ ច្បាប់កសិដ្ឋានថ្មីរបស់អាមេរិកនិងបង្កការលំបាកសំរាប់ត្រីប្រារបស់
វៀតណាម។ នេះគឺជាការអះអាងរបស់លោក Truong Dinh Hoe អគ្គលេខាធិការស ម្ព័ន្ធសមាគមកែច្នៃនិងនាំចេញជលផលវៀតណាម ក្នុងពេលឆ្លើយបទសម្ភាសន៍អ្នក
យកព័ត៍មាន នៃវិទ្យុសម្លេងវៀតណាម ស្ដីពីការដែលរដ្ឋសភាអាមេរិកបានអនុម័តលើ ច្បាប់កសិដ្ឋាន ( Farm Bill) ឆ្នាំ ២០១៤។ លោក Truong Dinh Hoe បានអោយដឹងថា៖
“ នាបច្ចុប្បន្ន បញ្ហាសំខាន់បំផុតរបស់វៀតណាម ជាពិសេសគឺចំពោះសកម្ម
ភាពនាំចេញត្រីប្រា និងចិញ្ជឹមត្រីប្រាគឺត្រូវតាមដាន និងពិនិត្យមើលឡើងវិញរាល់ ខ្លឹមសារដែលក្រសួងកសិកម្មអាមេរិកនឹងកំណត់ បំពេញរាល់តម្រូវការដែលបាន
ដាក់ចេញ។ ប្រសិនបើត្រូវប្រព្រឹត្តទៅប្រកបដោយសមភាព គ្មានកក្តាគាំពារនោះ
ផ្នែកត្រីប្រាវៀតណាមនៅមានពេលវេលាសម្រេច បំពេញតម្រូវការ ឈានទៅ ដល់ ផលិតកម្ម និងនាំចេញប្រកបដោយចីរភាព៕”