ច្បាប់ពិនិត្យមើលយុត្តិធម៌ (ធ្វើវិសោធនកម្ម) - លើកកម្ពស់សុពលភាព និង ប្រសិទ្ធភាព​ក្នុងការដោះស្រាយបទល្មើសពុករលួយ និងសេដ្ឋកិច្ច

(VOVWORLD) - សមាជិកសភាជាច្រើនរូបបានចាត់ទុកថា៖ សេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ឃ្លាំមើលយុត្តិធម៌គប្បីជួយលើកកម្ពស់សុពលភាព និងប្រសិទ្ធភាពនៃការងារពិនិត្យមើលយុត្តិធម៌។
ច្បាប់ពិនិត្យមើលយុត្តិធម៌ (ធ្វើវិសោធនកម្ម) - លើកកម្ពស់សុពលភាព និង ប្រសិទ្ធភាព​ក្នុងការដោះស្រាយបទល្មើសពុករលួយ និងសេដ្ឋកិច្ច - ảnh 1 រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក Nguyen Thanh Long (រូបថត៖ quochoi.vn)

បន្តសម័យប្រជុំលើកទី ៨ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ នោះ នាព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា នៅក្នុងសម័យពិភាក្សាអំពីសេចក្ដីព្រាងច្បាប់ស្ដីពីច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃ ច្បាប់ពិនិត្យមើលយុត្តិធម៌នោះ បណ្ដាសមាជិកសភាបានឯកភាពចំពោះរបាយការណ៍របស់រដ្ឋាភិបាល ស្ដីពីភាពចាំបាច់ក្នុងការធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់សំដៅបន្តសុក្រឹតរបៀបរបបអំពីការឃ្លាំមើលយុត្តិធម៌ ក៏ដូចជាយុទ្ធសាស្ត្រកែទម្រង់យុត្តិធម៌ដល់ឆ្នាំ ២០២០ របស់វៀតណាម។ សមាជិកសភាជាច្រើនរូបបានចាត់ទុកថា៖ សេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ឃ្លាំមើលយុត្តិធម៌គប្បីជួយលើកកម្ពស់សុពលភាព និងប្រសិទ្ធភាពនៃការងារពិនិត្យមើលយុត្តិធម៌។

អញ្ជើញថ្លែងនៅទីនេះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក Nguyen Thanh Long បានឲ្យដឹងថា៖ “បណ្ដាសមាជិកសភាសុទ្ធតែបានឯកភាពគ្នាខ្ពស់ថា យើងគប្បីផ្ដោតសំខាន់លើបញ្ហាបន្ទាន់និងចាំបាច់មួយចំនួន ហើយផ្តោតលើការអនុវត្តតាមការ ណែនាំរបស់គណៈកម្មការមជ្ឈឹមទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ ពោលគឺ ធ្វើវិសោធនកម្ម និងបំពេញបន្ថែម នូវបទបញ្ញត្តិជាក់ស្ដែងមួយចំនួន ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងបទល្មើសអំពីសេដ្ឋកិច្ច និងពុករលួយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ