ចាប់ផ្តើមការប្រឡង​និពន្ធក្រោម​ប្រធាន​បទ​ "បំណងប្រាថ្នា Tay Ho - បំណងប្រាថ្នា Thang Long"

(VOVWORLD) - កាលពីថ្ងៃទី ៤ ខែតុលា ឆ្ពោះទៅរំលឹកខួបលើកទី ៧០ នៃទិវារំដោះរដ្ឋធានី (១០ តុលា ១៩៥៤- ១០ តុលា ២០២៤) ខួបលើកទី ៣០ឆ្នាំនៃការបង្កើតខណ្ឌ Tay Ho (២៧ ធ្នូ ១៩៩៥-២៧ ធ្នូ ២០២៥) គណៈកម្មាធិការបក្សខណ្ឌ Tay Ho បានបើកការប្រឡងនិពន្ធក្រោមប្រធានបទ“បំណងប្រាថ្នា Tay Ho - បំណងប្រាថ្នា Thang Long” ឆ្នាំ ២០២៤ ។ 
ចាប់ផ្តើមការប្រឡង​និពន្ធក្រោម​ប្រធាន​បទ​ ចាប់ផ្តើមការប្រឡងនិពន្ធក្រោមប្រធានបទ "បំណងប្រាថ្នា Tay Ho - បំណងប្រាថ្នា Thang Long"។ រូបថត៖ kinhtedothi.vn

ការប្រឡងនេះត្រូវបានរៀបចំឡើងសំដៅលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពការងារព័ត៌មាន និងឃោសនាអំពីការកសាងបក្ស និងប្រព័ន្ធនយោបាយនៃខណ្ឌ Tay Ho ។ ជាពិសេស ការប្រកួតនេះបានរួមចំណែកបំផុសបំណងប្រាថ្នាផ្លាស់ប្ដូរថ្មីនិងច្នៃប្រឌិត រួមចំណែកកសាងខណ្ឌ Tay Ho តាមទិសដៅ “វប្បធម៌ អរិយធម៌ ទំនើប” ក្លាយទៅជាមជ្ឈមណ្ឌលសេវាកម្មទេសចរណ៍ និងវប្បធម៌របស់រដ្ឋធានី។

ជាពិសេស គណៈកម្មការរៀបចំបានលើកទឹកចិត្តដល់វណ្ណកម្មដែលមានចរិតលក្ខណៈរកឃើញនិងបំផុសសេចក្តីប្រាថ្នានវានុវត្តន៍; ស្នើឱ្យមានភារកិច្ច និងដំណោះស្រាយដែលមានលក្ខណៈលោតផ្លោះ រួមចំណែកក្នុងការកសាងខណ្ឌ Tay Ho តាមទិសដៅ “វប្បធម៌ អរិយធម៌ និងទំនើប” ។ ពេលវេលាសម្រាប់ទទួលវណ្ណកម្មនិងអត្ថបទចូលរួមការប្រឡងគឺរហូតដល់ថ្ងៃទី ៣១ ខែកក្កដាឆ្នាំ ២០២៤ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ