ចាប់ផ្តើមដំណើរ “ខ្ញុំស្រឡាញ់មាតុភូមិរបស់ខ្ញុំ” ឆ្នាំ ២០១៩

(VOVWORLD) - នេះជាសកម្មភាពជាក់ស្តែងមួយដើម្បីអបអរសាទរ ខួបលើកទី ៦៣ នៃទិវាប្រពៃណីរបស់សមាគមសម្ព័ន្ធយុវជនវៀតណាម (១៥ តុលា ១៩៥៦ - ១៥ តុលា ២០១៩) និងអបអរសាទរមហាសន្និបាតតំណាងទូទាំងប្រទេសនៃសម្ព័ន្ធសមាគមយុវជនវៀតណាម លើកទី ៨ អាណត្តិ ២០១៩-២០២៤។ 

នាព្រឹកថ្ងៃទី ៦ ខែតុលានៅឯបណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេសនៃវិហារស្តេច  Hung (នៃខេត្ត Phu Tho) បានប្រព្រឹត្តទៅ ពិធីចាប់ផ្តើមដំណើរ “ខ្ញុំស្រឡាញ់មាតុភូមិរបស់ខ្ញុំ” ឆ្នាំ ២០១៩ ដោយមជ្ឈឹមសម្ព័ន្ធយុវជនវៀតណាមរៀបចំឡើងដែលទាក់ទាញសមាជិកនៃសម្ព័ន្ធយុវជននិងយុវជនយ៉ាងច្រើនកុះករ។ នេះជាសកម្មភាពជាក់ស្តែងមួយដើម្បីអបអរសាទរ ខួបលើកទី ៦៣ នៃទិវាប្រពៃណីរបស់សមាគមសម្ព័ន្ធយុវជន វៀតណាម (១៥ តុលា ១៩៥៦ - ១៥ តុលា ២០១៩) និងអបអរសាទរមហាសន្និបាតតំណាងទូទាំងប្រទេសនៃសម្ព័ន្ធសមាគមយុវជនវៀតណាម លើកទី ៨ អាណត្តិ ២០១៩ -២០២៤។ នៅក្នុងពិធីចាប់ផ្តើម មានប្រតិភូ សមាជិក សមាជិកានិងយុវជនជាង ១.០០០ នាក់ បានចូលរួមគោរពទង់ជាតិពិសេស “ខ្ញុំស្រឡាញ់មាតុភូមិរបស់ខ្ញុំ” រៀបជាជួរទៅជារូបនិមិត្តសញ្ញាប្រទេសនិងចូលរួមការដង្ហែគប់នៃដំណើរផងដែរ។  លេខាទី ១ នៃមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញនិងជាប្រធានមជ្ឈិមនៃសម្ព័ន្ធយុវជន វៀតណាមលោក Le Quoc Phong បានលើកឡើងថា ការធ្វើដំណើរ “ខ្ញុំស្រឡាញ់មាតុ ភូមិរបស់ខ្ញុំ” នៅឆ្នាំនេះបានកើតឡើងនៅគ្រប់ខេត្ត ទីក្រុងនានានៅទូទាំងប្រទេស ដែលមានសកម្មភាពដូចជាការទស្សនានិងការស្វែងរកពីវត្ថុបុរាណប្រវត្តិសាស្ត្រនិងវប្បធម៌  និងរៀបចំវេទិកាយុវជន ផ្លាស់ប្តូរសិល្បៈ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ