ចាប់ផ្តើមនៃការត្រួតពិនិត្យជាតិដោយស្ម័គ្រចិត្តស្តីពីការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ តុលា នៅទីក្រុងហាណូយ ក្រសួងផែនការនិងវិនិយោគបានបើកសិក្ខាសាលាស្តីពីចាប់ផ្តើមការត្រួតពិនិត្យដោយស្ម័គ្រចិត្តស្តីពីការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់វៀតណាម ឆ្នាំ ២០២៣។

ចាប់ផ្តើមនៃការត្រួតពិនិត្យជាតិដោយស្ម័គ្រចិត្តស្តីពីការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ TTXVN)

គណៈប្រតិភូក្នុងសិក្ខាសាលាទាំងអស់បានអះអាងថា ក្រោយរយៈពេលជិត ៧ ឆ្នាំនៃការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព វៀតណាមបន្តអះអាងថាជាប្រទេសត្រួសត្រាយផ្លូវក្នុងការអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិ។ គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពឥឡូវនេះបានក្លាយទៅជាគោលដៅក្នុងបណ្តាយុទ្ធសាស្ត្រ និងគោលនយោបាយថ្នាក់ជាតិ និងតាមវិស័យ ក្នុងនោះមានកត្តា “គ្មានអ្នកណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយ” តែងតែត្រូវបានសង្កត់ធ្ងន់នៅក្នុងគោលនយោបាយរបស់វៀតណាម។

អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោកស្រី Nguyen Thi Bich Ngoc បានសង្កត់ធ្ងន់ថា តាមរយៈការចូលរួមក្នុងការត្រួតពិនិត្យស្ម័គ្រចិត្តជាតិឆ្នាំ ២០២៣ វៀតណាមមានបំណងចែករំលែកសមិទ្ធិផល និងវឌ្ឍនភាពក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ចែករំលែកការលំបាក បញ្ហាប្រឈម និងមេរៀនដើម្បីសម្រេចបាននូវគោលដៅ តាមនោះដាក់ចេញទិសដៅ  និងសកម្មភាពសំខាន់ៗក្នុងពេលខាងមុខ។

“តាមរយៈសិក្ខាសាលានេះ ក្រសួងផែនការ និងវិនិយោគបានជូនដំណឹងយ៉ាងទូលំទូលាយដល់ភាគីពាក់ព័ន្ធអំពីដំណើរការនៃការបង្កើតការត្រួតពិនិត្យស្ម័គ្រចិត្តជាតិនៅឆ្នាំ ២០២៣ ហើយរំពឹងថា ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន ទីភ្នាក់ងារ និងអង្គការជាតិ និងអន្តរជាតិរួមដំណើរ និងរួមចំណែកក្នុងន័យស្ថាបនា ដើម្បីការពិនិត្យឡើងវិញដោយស្ម័គ្រចិត្ត អាចបង្ហាញយ៉ាងពេញលេញនូវសំឡេង និងតួនាទីរបស់អ្នកពាក់ព័ន្ធទាំងអស់ឆ្ពោះទៅរកគោលដៅរួម។ គោលដៅរួមគឺលើកកម្ពស់ និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព”។

ការត្រួតពិនិត្យជាតិស្ម័គ្រចិត្តវៀតណាមអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (VNR) ត្រូវបានបង្ហាញជាលើកដំបូងនៅក្នុងវេទិកានយោបាយកម្រិតខ្ពស់សម្រាប់ការអភិវឌ្ឍន៍ដោយចីរភាព (HLPF) ២០១៨ ដែលប្រារព្ធឡើងនៅទីក្រុងញូវយ៉ក ហើយនឹងត្រូវបានបង្ហាញជាលើកទីពីរក្នុងឆ្នាំ ២០២៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ