ចាប់ផ្តើមបើកការដ្ឋានសាងសង់មណ្ឌលកសិកម្មប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុតនៅតំបន់ Tay Nguyen

(VOVWORLD) - គម្រោង “មណ្ឌលកសិកម្មប្រើប្រាស់ច្ចេកវិទ្យាខ្ពស់នៅ Dak Lak” ដែលជាមណ្ឌលកសិកម្មទំនើបបំផុតនៅតំបន់ Tay Nguyen បានចាប់ផ្តើមបើកការដ្ឋានសាងសង់នាថ្ងៃទី ២៧ ខែកញ្ញា។ 
ចាប់ផ្តើមបើកការដ្ឋានសាងសង់មណ្ឌលកសិកម្មប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុតនៅតំបន់ Tay Nguyen - ảnh 1 ប្រតិភូបានធ្វើពិធីបើកការដ្ឋានសាងសង់គម្រោង (រូបថត៖ TTXVN)

មណ្ឌលនេះមានផ្ទៃដីប្រមាណ ២០០ ហិកតាដែលត្រូវបានសាងសង់ នៅឃុំ Ea M’droh នៃស្រុក Cu M’gar ខេត្ត Dak Lak។ គម្រោងនេះរួមបញ្ចូលទាំងមណ្ឌលផលិត នូវផលិតផលកសិកម្ម ដែលមានគុណភាពខ្ពស់ តាមខ្សែសង្វាក់បិទជិតរួមមាន: ការជ្រើសរើសនិងការផលិតពូជជ្រូក - ពូជមាន់; រោងចក្រសម្លាប់សត្វជ្រូក ដោយស្វ័យ ប្រវត្តិ; ផលិតកម្មចំណីសត្វសរីរាង្គ; ផលិតកម្មជីសរីរាង្គ និងពាណិជ្ជកម្មផលិតផលបសុសត្វ ដែលមានគុណភាពខ្ពស់នៅវៀតណាម និងឆ្ពោះទៅការនាំចេញទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍ផង។ មណ្ឌលនេះ ត្រូវបានវិនិយោគនូវប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ បម្រើដល់សកម្មភាពផលិតកម្ម រួមចំណែកដល់ការសន្សំសំចៃថ្លៃដើមនិងការការពារបរិស្ថាន។

សូមគូសបញ្ជាក់ថា គម្រោងនេះត្រូវបានសម្ព័ន្ធក្រុមហ៊ុន De Heur  (ហូឡង់) សហការជាមួយសម្ព័ន្ធក្រុមហ៊ុន Hung Nhon ធ្វើការវិនិយោគដោយមានទឹកប្រាក់វិនិយោគសរុប ៦៦ លានដុល្លារ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ