ចាប់ពីថ្ងៃទី ១៦ ខែមីនា ប្រជាជនវៀតណាមនិងជនបរទេសនៅវៀតណាមត្រូវពាក់ម៉ាស់នៅតាមទីសាធារណៈនិងតាមជើងហោះហើរមកដល់និងទៅវិញពីវៀតណាម

(VOVWORLD) - អ្នកដំណើរទាំងអស់ ដែលធ្វើដំណើរតាមជើងហោះហើរទាំងក្នុងស្រុកនិងអន្តរជាតិ មកដល់និងចេញដំណើរពីប្រទេសវៀតណាមសុទ្ធតែត្រូវតែពាក់ម៉ាសពេញពេលហោះហើរនិងពេលមកដល់ស្ថានីយ៍។ 
ចាប់ពីថ្ងៃទី ១៦ ខែមីនា ប្រជាជនវៀតណាមនិងជនបរទេសនៅវៀតណាមត្រូវពាក់ម៉ាស់នៅតាមទីសាធារណៈនិងតាមជើងហោះហើរមកដល់និងទៅវិញពីវៀតណាម - ảnh 1អ្នកទេសចរការពារខ្លួនដោយពាក់ម៉ាសនៅអាកាសយានដ្ឋានអន្តរជាតិ Vinh  (រូបថតៈ TTXVN)

ចាប់ពីថ្ងៃទី ១៦ ខែមីនា វៀតណាមបានស្នើអោយពលរដ្ឋបរទេសនៅវៀតណាមក៏ដូចជាពលរដ្ឋវៀតណាម ត្រូវអនុវត្តន៍យ៉ាងតឹងរឹងការពាក់ម៉ាសនៅតាមទីសាធារណៈដែលមានមនុស្សច្រើនកុះករ (ដូចជានៅផ្សារទំនើប អាកាសយានដ្ឋាន ស្ថានីយ៍រថភ្លើង ស្ថានីយ៍ឡានក្រុង និងតាមយានជំនេះដឹកជញ្ជូនសាធារណៈ ជាដើម)។ អ្នកដំណើរទាំងអស់ ដែលធ្វើដំណើរតាមជើងហោះហើរទាំងក្នុងស្រុកនិងអន្តរជាតិ មកដល់និងចេញដំណើរពីប្រ ទេសវៀតណាមសុទ្ធតែត្រូវតែពាក់ម៉ាសពេញពេលហោះហើរនិងពេលមកដល់ស្ថានីយ៍។ ប្រទេសវៀតណាមបាន ជូនដំណឹងអំពីខ្លឹមសារនេះទៅកាន់បេសសកម្មការទូត ស្ថានកុងស៊ុលនិងការិយាល័យតំណាងរបស់អង្គការអន្តរជាតិនៅវៀតណាម។

ក្រសួងការបរទេសវៀតណាមក៏បានជូនដំណឹងដល់អ្នកដែលមកពីឬធ្វើដំណើរឆ្លងកាត់តំបន់ដែលផ្ទុកជំងឺរាតត្បាត គឺត្រូវត្រួតពិនិត្យនិងធ្វើបច្ចុប្បន្នភាពនូវបទបញ្ញត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍ជាប្រចាំ និងធានា ថា បំពេញរាល់ឯកសារចាំបាច់តាមតម្រូវការដើម្បីអនុវត្តន៍ការហោះហើរ (ជាពិសេសឯកសារបញ្ជាក់ពីស្ថាន ភាពសុខភាព ប្រសិនបើមាន)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ