ចាប់ពីថ្ងៃទី១ សីហា មុខទំនិញជាច្រើនរបស់វៀតណាមទទួលបានអត្ថប្រយោជន៍ពី EVFTA

(VOVWORLD) - ចាប់ពីថ្ងៃទី១ សីហា កិច្ចព្រមព្រៀង EVFTA ចូលជាធរមានជាផ្លូវការ ហើយអាស្រ័យហេតុនោះ មុខទំនិញសំខាន់ៗជាច្រើនរបស់វៀតណាមនឹង ទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងនេះតែម្ដង។
ចាប់ពីថ្ងៃទី១ សីហា មុខទំនិញជាច្រើនរបស់វៀតណាមទទួលបានអត្ថប្រយោជន៍ពី EVFTA - ảnh 1 រូបថត៖ VOV

យោងតាមសមាគមន៍កែច្នៃនិងនាំចេញជលផលវៀតណាម (VASEP) ថា ការនាំចេញជលផលពី វៀតណាមទៅកាន់ EU កំពុងមានឱកាសដ៏ធំមួយ នៅពេលដែលសហគ្រាសអាចជ្រៀតចូលទីផ្សារប្រើប្រាស់ជលផលដ៏ធំ សម្បើម ដោយកម្រិតប្រើប្រាស់ជាមធ្យមចំនួន២២,០៣គីឡូក្រាមក្នុង មនុស្សម្នាក់ខ្ពស់ជាង៥,៣៤គីឡូក្រាមបើប្រៀបធៀបនឹងកម្រិតមធ្យមរបស់ពិភពលោក។

ចំពោះវិស័យគ្រឿងឈើ នាបច្ចុប្បន្ន EU ជាទីផ្សារនាំចូលគ្រឿងឈើធំ ទី២លើពិភពលោក។ ទោះបីជាវៀតណាមជាប្រទេសមួយក្នុងចំណោម ប្រទេស៥ដែលនាំមុខគេលើវិស័យកែច្នៃនិងនាំចេញគ្រឿងឈើក៏ដោយ ប៉ុន្តែទំហំនាំចេញគ្រឿងឈើរបស់វៀតណាមទៅកាន់ EU នៅតែមានកម្រិត ដោយស្រូបយកត្រឹមតែ១%នៃតម្រូវការនាំចូលគ្រឿងឈើសរុបជារៀងរាល់ឆ្នាំនៃទីផ្សារនេះប៉ុណ្ណោះ។

ក្នុងវិស័យស្បែកជើង EU កំពុងជាទីផ្សារនាំចេញផលិតផលពីស្បែក-ស្បែកជើងធំទី២របស់វៀតណាម ដោយស្រូបយកប្រមាណ៣០%នៃទំហំនាំ ចេញសរុប ក្នុងនោះ អាល្លឺម៉ង់ បារាំង និងបែលហ្ស៊ិកជាទីផ្សារស្នូល។ នៅ ពេលដែល EVFTA ចូលជាធរមានរួចមក វៀតណាមនឹងមានឱកាសដើម្បី បង្កើនការនាំចេញ ព្រមទាំងទាក់ទាញការវិនិយោគចូលក្នុងវិស័យឧស្សាហ កម្មឧបត្ថម្ភផ្សេងៗផងដែរ។

ចំពោះវិស័យស្រូវអង្ករវិញ ទំហំនាំចេញស្រូវអង្កររបស់វៀតណាំមទៅ កាន់ EU ក្នុងឆ្នាំ២០១៩ សម្រេចបានចំនួន១០,៩លានដុល្លាអាមេរិក កើន ជាង៩២%បើប្រៀបធៀបនឹងឆ្នាំ២០១៨។ តាមការធ្វើស្ថិតិ EU ប្រើប្រាស់ អង្ករប្រមាណ២,៥លានតោនជារៀងរាល់ឆ្នាំ។ ហេតុដូច្នេះ នាពេលខាងមុខ ឱកាសសម្រាប់ការនាំចេញអង្ករវៀតណាមចូលទៅ EU គឺធំធេងណាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ