ចាប់ពីថ្ងៃទី២៣ មេសា វៀតណាមនឹងបញ្ចប់ការរក្សាគម្លាតសង្គម

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា ទោះបីជាបញ្ចប់ការរក្សាគម្លាតសង្គមក៏ដោយ ប៉ុន្តែប្រជាជននៅខេត្ត ក្រុងទាំង២៨នេះ នៅតែត្រូវប្រុងប្រយ័ត្នហើយអនុវត្តវិធានការបង្ការទប់ស្កាត់ជំងឺឆ្លងយ៉ាងសកម្ម។ 
ចាប់ពីថ្ងៃទី២៣ មេសា វៀតណាមនឹងបញ្ចប់ការរក្សាគម្លាតសង្គម - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅក្នុងកិច្ចប្រជុំ (រូបថត៖ VGP)

នៅកិច្ចប្រជុំរបស់គណៈអចិន្រ្តៃយ៍រដ្ឋាភិបាលនារសៀលថ្ងៃទី២២ មេសា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសម្រេចថា ចាប់ពីថ្ងៃទី២៣ មេសា ខេត្ត ក្រុងចំនួន២៨ក្នុងក្រុមមានហានិភ័យខ្ពស់និងមានហានិភ័យចំពោះជំងឺ Covid-19 នឹងបញ្ចប់ការអនុវត្តបទបញ្ញត្តិស្ដីពីការរក្សាគម្លាតសង្គម លើកលែងតែស្រុកមួយចំនួននៃទីក្រុងហាណូយ Ha Giang និង Bac Ninh។ លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា ទោះបីជាបញ្ចប់ការរក្សាគម្លាតសង្គមក៏ដោយ ប៉ុន្តែប្រជាជននៅខេត្ត ក្រុងទាំង២៨នេះ នៅតែត្រូវប្រុងប្រយ័ត្នហើយអនុវត្តវិធានការបង្ការទប់ស្កាត់ជំងឺឆ្លងយ៉ាងសកម្ម។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ដែរថា សំខាន់បំផុតគឺមិនទុកឲ្យជំងឺឆ្លងបំផ្លិចបំផ្លាញប្រទេសជាតិ គំរាមកំហែងដល់សុខភាពនិងអាយុជីវិតរបស់ប្រជាជន។ ហេតុដូច្នេះ អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវតែបន្តធ្វើសកម្មភាពយ៉ាងខ្លាំងក្លា រាំងខ្ទប់កុំឲ្យជំងឺជ្រៀតចូលវៀតណាម ក្នុងនោះមិនទាន់អនុញ្ញាតឲ្យភ្ញៀវទេសចរចូលវៀតណាមនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ