“ចម្រៀង Sli របស់ជនជាតិ Nung” នៅឃុំ Xuan Duong ស្រុក Na Ri ខេត្ត Bac Kan ក្លាយជាបេតិកភ័ណ្ឌអរូបីជាតិ

(VOVWORLD) - Sli គឺជាចម្រៀងប្រជាប្រិយរបស់ជនជាតិ Nung នៅខេត្ត Bac Kan និយាយដោយឡែកខេត្តភាគខាងជើងនិយាយរួម។ 
“ចម្រៀង Sli របស់ជនជាតិ Nung” នៅឃុំ Xuan Duong ស្រុក Na Ri ខេត្ត Bac Kan ក្លាយជាបេតិកភ័ណ្ឌអរូបីជាតិ - ảnh 1ពិធីទទួលសេចក្តីសម្រេចចិត្តរបស់ក្រសួងវប្បធម៌កីឡានិងទេសចរណ៍ ដោយទទួលស្គាល់ "ចម្រៀង Sli របស់ជនជាតិ Nung" នៅឃុំ Xuan Duong ស្រុក Na Ri ជាបេតិកភ័ណ្ឌអរូបីថ្នាក់ជាតិ (រូបថត៖ VOV)

នាយប់ថ្ងៃទី ១៨ ខែមេសា ខេត្ត Bac Kan បានរៀបចំពិធីទទួលស្វាគមន៍បេតិកភណ្ឌអរូបីជាតិ “ចម្រៀង Sli របស់ជនជាតិ Nung” នៅឃុំ Xuan Duong ស្រុក Na Ri និងកម្មវិធីផ្លាស់ប្តូរសិល្បៈដើម្បីអបអរសាទរ ទិវាវប្ប ធម៌បណ្តាជនជាតិវៀតណាម (១៩ មេសា)។ Sli គឺជាចម្រៀងប្រជាប្រិយរបស់ជនជាតិ Nung នៅខេត្ត Bac Kan និយាយដោយឡែកខេត្តភាគខាងជើងនិយាយរួម។ នេះគឺជាទម្រង់នៃការច្រៀងកំណាព្យ ដែលបានសម្តែង តាមរយៈការសាសងគ្នាវាងគូបុរសនិងនារី ឬបុរសនារីច្រើនគូ។  នាថ្ងៃទី ៩ ខែមីនាឆ្នាំ ២០២១ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍ បានចេញសេចក្តីសម្រេចលេខ ៨៣០ ដើម្បីដាក់បញ្ចូល “ចម្រៀង Sli របស់ជនជាតិ Nung នៅឃុំ Xuan Duong ស្រុក Na Ri ខេត្ត Bac Kan” ” ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ សិល្បករ Nong Van Ho នៅភូមិ Thom Cham ឃុ Xuan Duong ស្រុក Na Ri បានឲ្យដឹងថា៖ “ចង្វាក់ចម្រៀង Sli របស់ជនជាតិ Nung នៅឃុំ Xuan Duong ដែលត្រូវបានទទួលស្គាល់ថាជាបេតិកភណ្ឌវប្បធម៌គឺជាមោទនភាពខ្លាំងណាស់សម្រាប់យើង ហើយក៏ជាកម្លាំងចលករជំរុញឱ្យយើងបន្តថែរក្សាប្រភេទចម្រៀងនេះផងដែរ។ ខ្ញុំក៏បានផ្សព្វផ្សាយឲ្យក្មេងៗរហូតដល់មនុស្សធំនៅក្នុងឃុំ ថា ជំនាន់ឪពុកម្តាយ សុទ្ធតែចេះ ច្រៀង Sli ហើយ ឥឡូវត្រូវមរតកដល់ជំនាន់កូនចៅ”។

ដូច្នេះ នាពេលបច្ចុប្បន្ននេះ ខេត្ត Bak Kan មានវប្បធម៌ចំនួន ១៧ ប្រភេទ ដែលត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌអរូបីជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ