ចម្រៀងThen របស់វៀតណាមត្រូវបានលើកតម្កើងជាបេតិកភ័ណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

(VOVWORLD) - បេតិកភណ្ឌនៃការអនុវត្តពិធី Then របស់ជនជាតិ Tay - Nung និង Thai នៅ   វៀតណាមត្រូវបានអង្គការយូណេស្កូដាក់បណ្ចូលក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិនៅឯសម័យប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលរបស់យូណេស្កូកាលពីថ្ងៃទី ១២ ខែធ្នូនៅ Bogota ប្រទេសកូឡុំប៊ី
ចម្រៀងThen របស់វៀតណាមត្រូវបានលើកតម្កើងជាបេតិកភ័ណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ - ảnh 1 គណៈប្រតិភូវៀតណាមនៅឯកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលអនុសញ្ញាឆ្នាំ ២០០៣ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបីលើកទី ១៤ របស់អង្គការ UNESCO នៅបូហ្គូតា (កូឡុំប៊ី) (TTXVN)

ការអនុវត្តពិធី Then បានបង្ហាញពីចំណងសាមគ្គីភាពរវាងជនជាតិភាគតិច ព្រមទាំងសំដែងការគោរពទស្សនៈរបស់ជនជាតិភាគតិចតាមគោលដៅរបស់អង្គការយូណេស្កូ ក៏ដូចជាជួយលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃបេតិកភ័ណ្ឌរបស់សហគមន៍ជនជាតិភាគតិច ដែលមិនត្រឹមតែនៅប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងប្រទេសជាច្រើននៅលើពិភពលោកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ