ចម្រៀងប្រជាប្រិយ Vi Giam Nghe Tinh ត្រូវបានទទួលស្គាល់ជាបេតិក្ខភ័ណ្ឌវប្បធម៌អរូបីរ៍របស់មនុស្សជាតិ


ចម្រៀងប្រជាប្រិយ Vi Giam Nghe Tinh ត្រូវបានទទួលស្គាល់ជាបេតិក្ខភ័ណ្ឌវប្បធម៌អរូបីរ៍របស់មនុស្សជាតិ - ảnh 1
ចម្រៀងប្រជាប្រិយ Vi Giam Nghe Tinh ត្រូវបានទទួលស្គាល់ជាបេតិក្ខភ័ណ្ឌវប្បធម៌អរូបីរ៍របស់មនុស្សជាតិ (Image: VNA)

(VOVworld) – នាថ្ងៃទី ២៧ វិច្ឆិកា ចម្រៀងប្រជាប្រិយ Vi Giam Nghe Tinh ត្រូវបាន
អង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌របស់ អ.ស.ប.  (UNESCO) ទទួលស្គាល់ជា
បេតិក្ខភ័ណ្ឌវប្បធម៌អរូបីរ៍របស់មនុស្សជាតិក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី ៩ នៃ
គណៈកម្មាធិការអន្តររដ្ឋាភិបាលអនុសញ្ញា UNESCO ស្តីពីកិច្ចការពារបេតិក្ខភ័ណ្ឌ
វប្បធម៌អរូបីរ៍។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍
វៀតណាម លោកស្រី Dang Thi Bich Lien បានចាត់ទុកថា៖ នេះគឺជាសេចក្តី
សម្រេចដែលមានអត្ថន័យដ៏ធំធេងចំពោះវៀតណាមក្នុងកាអភិរក្សនិងលើក
ដម្កើង សិល្បៈវប្បធម៌ប្រជាប្រិយនេះរបស់ខ្លួន។ រីឯខ្លួនវិញ បណ្ឌិត Tran Quang
Hai អ្នកជំនាញការតូតន្ត្រីប្រពៃណីវៀតណាមបានចែករំលែកថា៖

“ខ្ញុំសប្បាយរីករាយយ៉ាងក្រែលែងខណៈដែល UNESCO ទទួលស្គាល់ប្រភេទ
ចម្រៀងមួយទៀតរបស់វៀតណាមជាបេតិក្ខភ័ណ្ឌរបស់មនុស្សជាតិ។នេះគឺជា
កិត្តិយសនិងមោទនភាពរបស់ប្រជាជាតិវៀតណាម។ បទចម្រៀងប្រជាប្រិយ
Vi Giam ពោពេញទៅដោយអត្តសញ្ញាណតូតន្ត្រីប្រពៃណីរបស់វៀតណាម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ