ច្រកទ្វារអេឡិកត្រូនិកផ្តល់ព័ត៌មានអំពីមូលដ្ឋានទិន្នន័យពាណិជ្ជកម្មវៀតណាមនឹងជួយវៀតណាមធ្វើសមាហរណកម្មយ៉ាងពេញលេញទៅក្នុងសេដ្ឋកិច្ចអន្តរជាតិ

(VOVWORLD) -  នាព្រឹកថ្ងៃទី ៣០ មិនា នៅទីក្រុងហាណូយ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានសម្របសម្រួលជាមួយស្ថានទូតអង់គ្លេសរៀបចំពិធីសម្ពោធច្រកទ្វារផ្តល់ព័ត៌មានអំពីមូលដ្ឋានទិន្នន័យពាណិជ្ជកម្មវៀតណាម (VNTR) តាមគេហទំព័រ https://vntr.moit.gov.vn។
ច្រកទ្វារអេឡិកត្រូនិកផ្តល់ព័ត៌មានអំពីមូលដ្ឋានទិន្នន័យពាណិជ្ជកម្មវៀតណាមនឹងជួយវៀតណាមធ្វើសមាហរណកម្មយ៉ាងពេញលេញទៅក្នុងសេដ្ឋកិច្ចអន្តរជាតិ - ảnh 1ទិដ្ឋភាពនៃពិធី (រូបថត៖ TTXVN)

ច្រកទ្វារអេឡិចត្រូនិក VNTR ដំឡើងដោយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ក្រោមការគាំទ្ររបស់រដ្ឋាភិបាលចក្រភពអង់គ្លេស។ នេះគឺជាច្រកទ្វារអេឡិចត្រូនិកឥតគិតថ្លៃ ដែលផ្តល់ព័ត៌មានថ្មីៗ ជាភាសាវៀតណាមនិងភាសាអង់គ្លេស ផ្តោតលើខ្លឹមសារសំខាន់ៗដូចជា តារាងតម្លៃពន្ធក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលវៀតណាមបានចុះហត្ថលេខាក្នុងក្របខ័ណ្ឌអាស៊ាន; អត្រាពន្ធ MFN, អត្រាពន្ធអនុគ្រោះនៅក្នុង FTA ទាំងនេះ; ច្បាប់នៃប្រភពដើម។ លើសពីនេះ VNTR ក៏ផ្តល់នូវការអនុវត្តល្អបំផុតលើការសម្របសម្រួលពាណិជ្ជកម្មដែលបានអនុវត្តន៍ដោយប្រទេសសមាជិកអាស៊ាន និងបញ្ជីអាជីវកម្មអាទិភាពនៅពេលអនុវត្តន៍នីតិវិធីពន្ធ នាំចូល និងនាំចេញ...របស់សមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) និង FTA រវាងអាស៊ាននិងប្រទេសជាដៃគូ។ ថ្លែងមតិក្នុងពិធី អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Do Thang Hai បានសង្កត់ធ្ងន់ថា៖ “ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានដំណើរការដំឡើងច្រកទ្វារអេឡិចត្រូនិក VNTR ក្នុងគោលបំណង បំពេញការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងអាស៊ាន ដើម្បីបង្កើនតម្លាភាពគោលនយោបាយ សម្រួលពាណិជ្ជកម្មក្នុងតំបន់ និងបង្កលក្ខណៈងាយស្រួលដល់សហគមន៍ធុរកិច្ចក្នុងការទទួលបានព័ត៌មាន អំពីគោលនយោបាយពាណិជ្ជកម្មនៃប្រទេសនានាក្នុងតំបន់។ តាមនោះ បង្កើតយុទ្ធសាស្រ្តចូលទីផ្សារយ៉ាងសកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែង។ មកទល់នឹងពេលនេះ ការដំឡើងច្រកទ្វារអេឡិចត្រូនិក VNTR ត្រូវបានបង្ហើយជាស្ថាពរ បន្ទាប់ពីអនុវត្តន៍អស់រយៈពេល ១៦ ខែ។ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មអំពាវនាវ និងលើកទឹកចិត្តសហគមន៍ធុរកិច្ចវៀតណាម ក៏ដូចជាធុរកិច្ចក្នុងតំបន់អាស៊ាន ចូលប្រើប្រាស់និងស្វែងរកព័ត៌មានជាប្រចាំនៅលើច្រកទ្វារអេឡិចត្រូនិក VNTR ដើម្បីបម្រើកិច្ចការពាណិជ្ជកម្ម របស់ខ្លួន”។

នៅក្នុងពិធីប្រកាសនោះ អ្នកជំនាញនានាបានសង្កត់ធ្ងន់ថា VNTR នឹងជួយ វៀតណាមធ្វើសមាហរណកម្មពេញលេញទៅក្នុងសហគមន៍សេដ្ឋកិច្ចអន្តរជាតិ។ ជាពិសេស VNTR គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការពង្រឹងពាណិជ្ជកម្មទ្វេភាគី ហើយអាជីវកម្មគ្រប់ប្រភេទ; ជួយវៀតណាមស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ និងរួមចំណែកដល់គន្លងកំណើនសេដ្ឋកិច្ច បន្ទាប់ពីជំងឺរាតត្បាតកូវីដ ១៩ ស្ថិតក្រោមការគ្រប់គ្រង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ