ចូរមានស្មារតីក្រោកឡើងដ៏ឧស្សាព្យាយាមនិងខ្លាំងក្លាក្នុងការអភិវឌ្ឍប្រទេសជាតិដូចក្រុម U23 វៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី២៨ មករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានជួបប្រាស្រ័យជាមួយក្រុមបាល់ទាត់ U23 ជម្រើសជាតិវៀតណាម ដែលទើបនឹងបានវិលត្រឡប់មកវិញក្រោយពីដណ្ដើម បានមេដាយប្រាក់ក្នុងពានរង្វាន់ U23 ជើងឯកទ្វីបអាស៊ី។
ចូរមានស្មារតីក្រោកឡើងដ៏ឧស្សាព្យាយាមនិងខ្លាំងក្លាក្នុងការអភិវឌ្ឍប្រទេសជាតិដូចក្រុម U23 វៀតណាម - ảnh 1 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ប្រគល់័ណ្ណសរសើរជូនចំពោះកីឡាករក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាម 

  អញ្ជើញថ្លែងមតិក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា នេះជាស្នាដៃឆ្នើមពិសេស ជាជ័យជំនះប្រវត្តិសាស្ត្ររបស់ខឿន បាល់ទាត់វៀតណាម។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖

“ក្រុម U23 ជម្រើសជាតិវៀតណាម បានបង្កើតឡើងហេតុអស្ចារ្យមួយ។ ជ័យជំនះថ្ងៃនេះ មិនមែនជាសំណាងមួយឡើយ តែជាការខិតខំប្រឹង ប្រែងមិនចេះនឿយហត់ក្នុងអំឡុងពេលប្រព្រឹត្តទៅរង្វាន់នេះ។ បើទោះបីមិនយក ឈ្នះក្នុងវគ្គចុងក្រោយក្ដី ប៉ុន្តែប្អូនៗនៅតែទទួលបានជ័យជំនះពីបេះដូងរបស់ ប្រជាជនវៀតណាមទាំង៩០លាននាក់និងជនរួមជាតិវៀតណាមនៅឯបរទេស។ រចនាបទ្មប្រកួតមានទំនុកចិត្ត ស្មារតីវិន័យ សាមគ្គីភាព ក្លាហាន ហើយពិសេសគឺ ពាន Fairplay នោះបានបង្ហាញយ៉ាងច្បាស់លាស់នូវលក្ខណៈស្អាតនៃវប្បធម៌ វៀតណាម”។

ចូរមានស្មារតីក្រោកឡើងដ៏ឧស្សាព្យាយាមនិងខ្លាំងក្លាក្នុងការអភិវឌ្ឍប្រទេសជាតិដូចក្រុម U23 វៀតណាម - ảnh 2 លោកនាយករដ្ឋមន្រ្តីអបអរសាទរគ្រូបង្វឹកក្រុមលោក Park Hang Seo


នាយករដ្ឋមន្រ្តីក៏វាយតំលៃខ្ពស់ចំពោះតួនាទីដ៏សែនសំខាន់របស់គ្រូបង្វិក ក្រុម Park Hang Seo ដែលបានដឹកនាំយ៉ាងត្រឹមត្រូវ បំផុសទំនុកចិត្តនិងពង្រីក សមត្ថភាពរបស់ក្រុម U23 ជម្រើសជាតិវៀតណាមដែរ។ ពីជោគជ័យនៃពានរង្វាន់ U23 ជើងឯកទ្វីបអាស៊ីលើកនេះ លោកនាយករដ្ឋមន្រ្តីចាត់ទុកថា ចាំបាច់ត្រូវមាន ស្មារតីក្រោកឡើងដ៏ខ្លាំងក្លានិងឧស្សាព្យាយាមក្នុងការអភិវឌ្ឍប្រទេសជាតិ ដូច អ្វីៗដែលក្រុម U23 ជម្រើសជាតិវៀតណាមបង្ហាញឲ្យឃើញក្នុងប៉ុន្មានថ្ងៃកន្លង ទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ