“ចូររួមគ្នាទទួលបទពិសោធន៍រស់នៅយ៉ាងពេញលេញនៅវៀតណាម”

(VOVWORLD) - វីដេអូឃ្លីបនេះគឺជាការអញ្ជើញប្រតិភូកីឡាករ អ្នកគាំទ្រ និងភ្ញៀវទេសចរក្នុងតំបន់ និងនៅលើពិភពលោកមកកាន់វៀតណាម ដើម្បីសម្របខ្លួនជាមួយស៊ីហ្គេមលើកទី៣១។
“ចូររួមគ្នាទទួលបទពិសោធន៍រស់នៅយ៉ាងពេញលេញនៅវៀតណាម” - ảnh 1រូបថត៖ hanoimoi.com.vn

វីដេអូឃ្លីបថ្មីបំផុតរបស់កម្មវិធីផ្សព្វផ្សាយវៀតណាម៖ ទៅដើម្បីសេចក្ដីស្រឡាញ់ ជាមួយនឹងប្រធានបទ “Let’s shine and live fully” (ចូររួមគ្នាទទួលបទពិសោធន៍រស់នៅយ៉ាងពេញលេញនៅវៀតណាម) បានចេញផ្សាយជាផ្លូវការនៅលើបណ្តាញ YouTube របស់អគ្គនាយកដ្ឋានទេសចរណ៍វៀតណាម។ នេះគឺជាផលិតផលផ្សព្វផ្សាយរបស់មជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ (អគ្គនាយកដ្ឋានទេសចរណ៍) ជាមួយការរួមដំណើររបស់ Vinpearl និង Google សំដៅជួយជ្រោមជ្រែងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣១ ដែលប្រារព្ធធ្វើឡើងនៅវៀតណាម។ វីដេអូឃ្លីបនេះគឺជាការអញ្ជើញប្រតិភូកីឡាករ អ្នកគាំទ្រ និងភ្ញៀវទេសចរក្នុងតំបន់ និងនៅលើពិភពលោកមកកាន់វៀតណាម ដើម្បីសម្របខ្លួនជាមួយស៊ីហ្គេមលើកទី៣១ ហើយរួមគ្នាទទួលបទពិសោធន៍រស់នៅយ៉ាងពេញលេញនៅវៀតណាមជាមួយសកម្មភាពទេសចរណ៍ កីឡាដ៏រស់រវើក និងគួរឲ្យទាក់ទាញជាច្រើនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ