ចលនាមិនចងសម្ព័ន្ធប្រឆាំងជំទាស់បទដាក់កម្មរបស់អាមេរិកទៅលើវេណេស៊ុយអេឡា


ចលនាមិនចងសម្ព័ន្ធប្រឆាំងជំទាស់បទដាក់កម្មរបស់អាមេរិកទៅលើវេណេស៊ុយអេឡា - ảnh 1
ចលនាមិនចងសម្ព័ន្ធប្រឆាំងជំទាស់បទដាក់កម្មរបស់អាមេរិកទៅលើវេណេស៊ុយអេឡា (Image: VNA)

(VOVworld) – នាថ្ងៃទី ១៦ មិនា ចលនាមិនចងសម្ព័ន្ធ (NAM) បានចេញសេចក្តី
ប្រកាសនៅទីស្នាក់ការ អ.ស.ប. ដើម្បីប្រឆាំងជំទាស់បទដាក់ទណ្ឌកម្មដោយឯកតោ ភាគីរបស់អាមេរិកទៅលើវ៉ែណេស៊ុយអេឡា។ សេចក្តីប្រកាសរបស់ NAM បានអះ
អាង ថា៖ ទង្វើរបស់អាមេរិកគឺមិនសមស្របទេ ព្រមទាំង សង្កត់ធ្ងន់ទៅលើការគាំទ្រ
ខ្លាំងក្លា របស់អង្គការនេះចំពោះអធិបតេយ្យភាពនិងបូរណៈភាពដែនដីឯករាជ្យ
នយោបាយ របស់វ៉េណេស៊ុយអេឡា។ ​សេចក្តីប្រកាសពោលខាងលើក៏បានលើក
ច្បាស់នូវភាពចាំ បាច់នៃការគោរពច្បាប់អន្តរជាតិ រួមមាន ធម្មនុញ្ញ អ.ស.ប. និង
បណ្តាការកំណត់ អំពីទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការរវាងប្រទេសនានា។
NAM បានស្នើរឲ្យរដ្ឋាភិបាលអាមេរិកចូលរួមការចរចារមានចរិតលក្ខណៈស្ថាបនា
ជាមួយវ៉ែណេស៊ុយអេឡាហើយបញ្ចាប់រាល់វិធានការគំរាមកំហែងខុសច្បាប់ដែល
ជះងឥទ្ធពលទៅលើ​ស្មាតីសន្ទនានិងការចំណះដឹងខាងនយោបាយរវាងប្រទេសនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ