ចូលរួមកិច្ចព្រមព្រៀង EVFTA សហគ្រាសវៀតណាមព្រួយបារម្ភអំពីឧបសគ្គខាងបច្ចេកទេសនៅពេលដែលនាំចេញទំនិញទៅកាន់ EU

(VOVWORLD) - នាព្រឹកថ្ងៃទី ២១ ខែសីហា ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម សហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានរៀបចំកិច្ចប្រជុំស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) ដោយមានការប្តេជ្ញាសំខាន់ៗក្នុងវិស័យកសិកម្មនិងវិស័យផ្សេងៗទៀតផង។
ចូលរួមកិច្ចព្រមព្រៀង EVFTA សហគ្រាសវៀតណាមព្រួយបារម្ភអំពីឧបសគ្គខាងបច្ចេកទេសនៅពេលដែលនាំចេញទំនិញទៅកាន់  EU - ảnh 1 រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh (រូបថត៖ viettimes.vn)

យោងតាមប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានឲ្យដឹងថា វៀតណាមកំពុងឈរនៅលំដាប់ថ្នាក់ទី ២៧ ក្នុងចំណោមប្រទេសនៅលើពិភពលោកស្តីពីទំហំពាណិជ្ជកម្មនាំចេញយ៉ាងខ្លាំងផងដែរ។ ទីផ្សារនាំចេញរបស់វៀតណាមបានគ្របដណ្តប់លើប្រទេសនិងតំបន់នានាចំនួន ១៨០។ ក្នុងវិស័យកសិកម្ម ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទី ១៥ ដែលទាក់ទងនឹងទ្រង់ទ្រាយផលិតផលនាំចេញ។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង EVFTA នឹងបង្កើតឧត្តមភាពជាច្រើនក្នុងការនាំចេញសម្រាប់      វៀតណាម។ គេរំពឹងទុកថាបន្ទាប់ពីកិច្ចព្រមព្រៀងនេះចូលជាធរមាន នឹងជួយឲ្យ ប្រភេទពន្ធនាំចូលចំនួន ៩៩% រវាងភាគីទាំងពីរ នឹងត្រូវបានលុបចោលក្នុងរយៈពេល ៧ ទៅ ១០ ឆ្នាំ។

សម្រាប់អង្គភាពអាជីវកម្ម បញ្ហាដែលគួរឱ្យព្រួយបារម្ភបំផុតនៅពេលចូលរួមក្នុង កិច្ចព្រមព្រៀង EVFTA គឺជាឧបសគ្គខាងបច្ចេកទេសនៅពេលនាំចូលទំនិញចូលទីផ្សារនៃបណ្តាប្រទេសសហភាពអឺរ៉ុបជាពិសេសគឺកសិផល។ លោក  Do Hoai Nam ប្រធានក្រុមប្រឹក្សាភិបាលនិងជាអគ្គនាយកក្រុមហ៊ុន INTIMEX បានលើកសំណើរថា៖

«ស្ថាប័នភូគាមអនាម័យចំពោះរុក្ខជាតិ ត្រូវតែបង្ហាញបញ្ជីរាយនាមសារធាតុគីមីណាដែលត្រូវអនុញ្ញាតឲ្យប្រើប្រាស់ក្នុងវិស័យកសិកម្មនាពេលបច្ចុប្បន្ន។ យើងខ្ញុំត្រូវតែចាត់វិធានការ ដើម្បីទប់ស្កាត់ការរត់ពន្ធសារធាតុគីមីដែលមិនធានាសុវត្ថិភាពចំណីអាហារដូចជាថ្នាំកំចាត់ស្មៅ និងសារធាតុគីមីមួយចំនួនផ្សេងៗទៀតផងដែរ ។នាពេលអនាគត អឺរ៉ុបនឹងបន្តហាមឃាត់សារធាតុគីមីមួយចំនួន នោះយើងត្រូវតែចាត់វិធានការដើម្បីទប់ស្កាត់ឲ្យបាន ប្រសិនបើមិនដូច្នេះទេ ផលិតផលកសិកម្ម នាំចេញរបស់យើងដែលត្រូវបានសង់វិញ នឹងជួបការលំបាកសម្រាប់សហគ្រាស  ផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ