ចូលរួមសន្និសីទ WEF ASEAN៖ វៀតណាមអះអាងរូបភាពជាសមាជិកសកម្មរបស់សហគមន៍អាស៊ាន

(VOVWORLD) ក្នុងការឆ្លើយសម្ភាសន៍ជាមួយសារព័ត៌មានក្នុងឱកាសបញ្ចប់ដំណើរទស្សនកិច្ច អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Dang Dinh Quy បានអះអាងថា ដំណើរ ទស្សនកិច្ចចូលរួម WEF ASEAN លើកទី២៦របស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ទទួលបានជោគជ័យ។ -
ចូលរួមសន្និសីទ WEF ASEAN៖ វៀតណាមអះអាងរូបភាពជាសមាជិកសកម្មរបស់សហគមន៍អាស៊ាន - ảnh 1 អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Dang Dinh Quy 

ទន្ទឹមជាមួយគ្នានោះដំណើរទស្សនកិច្ចនេះក៏ បានផ្ញើសារស្តីពីប្រទេស វៀតណាមមួយប្តេជ្ញាធ្វើ សមាហរណកម្មអន្តរជាតិ ទោះបីជាស្ថានភាពពិភព លោកនៅមានឧបសគ្គច្រើនក៏ដោយ។ ការចូលរួមសន្និសីទនេះ វៀត ណាមបានបញ្ជាក់ថាជាសមាជិកសកម្ម ម្ចាស់ការនិងមានការទទួលខុសត្រូវ របស់សហគមន៍អាស៊ាន។

        នៅក្នុងសន្និសីទនេះ វៀតណាមក៏ទទួលដំណែងជាប្រទេសម្ចាស់ផ្ទះទទួល រៀបចំសន្និសីទ WEF ASEAN ឆ្នាំ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ