ឆ្នាំ ២០២០ អង្គការក្រៅរដ្ឋាភិបាលបរទេសបានផ្តល់ជំនួយដល់វៀតណាមទឹកប្រាក់ចំនួន ២៥០ លានដុល្លារអាមេរិក

(VOVWORLD) - នារសៀលថ្ងៃទី ២១ ខែធ្នូ ប្រធានសម្ព័ន្ធភាពអង្គការក្រៅរដ្ឋាភិបាលបរទេសលោកស្រី ឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានប្រគល់ប័ណ្ណសរសើរពី      សម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាម ជូនអង្គការក្រៅរដ្ឋាភិបាលចំនួន ៥០ ដែលបានចូលរួមវិភាគទានយ៉ាងសកម្មក្នុងកិច្ចការរបស់អង្គការក្រៅរដ្ឋាភិបាល បរទេសឆ្នាំ២០២០។
ឆ្នាំ ២០២០ អង្គការក្រៅរដ្ឋាភិបាលបរទេសបានផ្តល់ជំនួយដល់វៀតណាមទឹកប្រាក់ចំនួន ២៥០ លានដុល្លារអាមេរិក - ảnh 1 ប្រធានសម្ព័ន្ធភាពអង្គការក្រៅរដ្ឋាភិបាលបរទេសលោកស្រី ឯកអគ្គរដ្ឋទូត Nguyen Phuong Nga (ខាងឆ្វេង) និងអនុប្រធាននិងជាអគ្គលេខាធិការនៃសម្ព័ន្ធសមាគមអង្គការមិត្តភាព - អនុប្រធានគណៈកម្មាធិការការងារនៃអង្គការក្រៅរដ្ឋាភិបាលបរទេសលោក Phan Anh Son (ខាងស្តាំ) ក្នុងពិធីប្រគល់ប័ណ្ណសរសើរដល់អង្គការក្រៅរដ្ឋាភិបាល បរទេសឆ្នាំ២០២០ (រូបថត៖ VNA)

អញ្ជើញថ្លែងក្នុងពិធីនោះ លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានសង្កត់ធ្ងន់ថា ក្នុងសមិទ្ធិផលនានារបស់វៀតណាមនិយាយរួមនិងសម្ព័ន្ធសមាគមមិត្តភាពនិយាយដោយឡែក ដែលបានចូលរួមវិភាគទានយ៉ាងសំខាន់ ពីមិត្តភក្តិអន្តរជាតិ ក្នុងនោះមានការគាំទ្រទាំងស្មារតីនិងសម្ភារៈ ដូចកិច្ចសហប្រតិបត្តិការយ៉ាងសកម្មរបស់អង្គការក្រៅរដ្ឋាភិបាលបរទេសជាង ៥០០ នៅ វៀតណាមផងដែរ។

អង្គការក្រៅរដ្ឋាភិបាលបរទេស ជាពិសេសគឺអង្គការចំនួន ៥០ ដែលបានទទួលប័ណ្ណសរសើរលើកនេះ ដោយបានឆ្លើយតបទៅនឹងការអំពាវនាវរបស់សម្ព័ន្ធសមាគមមិត្តភាពរួមដៃគ្នាជាមួយប្រជាជនវៀតណាមក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-១៩ ព្រមទាំងទប់ទល់នឹងគ្រោះរាំងស្ងួត ការជ្រាបចូលទឹកប្រៃនៅតាមតំបន់វាលសណ្តរនៃទន្លេ Cuu Long ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ