ឆ្នាំ ២០២១ ជាលើកដំបូង វៀតណាមស្ថិតក្នុងក្រុមប្រទេសដែលទាក់ទាញ FDI កំពូលទាំង ២០ នៅលើពិភពលោក

(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ សារព័ត៌មាននិងគេហទំព័រព័ត៌មានអន្តរជាតិជាច្រើន សុទ្ធតែបាននាំចេញសេចក្តីវាយតម្លៃរួម នោះគឺការទាក់ទាញការវិនិយោគពីបរទេស ជាចំណុចភ្លឺដ៏លេចធ្លោនៃសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ ២០២១។

សារព័ត៌មានអន្តរជាតិក៏បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចក្នុងរយៈពេលកន្លងមក និងប្រសិទ្ធភាពនៃគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការទាក់ទាញការវិនិយោគ។ កត្តាទាំងនេះជាបុព្វបទដើម្បីធ្វើឱ្យវៀតណាមក្លាយជាប្រទេសទាក់ទាញវិនិយោគឈានមុខគេមួយក្នុងពិភពលោក។

យោងតាមរបាយការណ៍វិនិយោគពិភពលោកឆ្នាំ ២០២១ របស់សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងអភិវឌ្ឍន៍ (UNCTAD) ក្នុងឆ្នាំ ២០២១ ជាលើកដំបូង វៀតណាមបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលទាក់ទាញ FDI កំពូលទាំង ២០ នៅលើពិភពលោក។ ហើយលោកបណ្ឌិត Oliver Massmann មកពីក្រុមហ៊ុនច្បាប់ Duane Morris ដែលជាក្រុមហ៊ុនច្បាប់ដ៏ធំបំផុតមួយក្នុងចំណោមក្រុហ៊ុនច្បាប់ទាំង ១០០ នៅលើពិភពលោកថា  វៀតណាមគឺជាគោលដៅវិនិយោគស្និទ្ធស្នាលបំផុតនៅតំបន់អាស៊ី។

មិនត្រឹមតែទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសប៉ុណ្ណោះទេ ឆ្នាំ ២០២១ ក៏នឹងកត់ត្រាភាពទាក់ទាញរបស់វៀតណាមក្នុងវិស័យវិនិយោគដោយប្រយោលផងដែរ។ Seeking Alpha ដែលជាគេហទំព័រអំពីការវិភាគទីផ្សារភាគហ៊ុន មូលបត្រ និងសកម្មភាពវិនិយោគបានចាត់ទុកថា ទីផ្សារភាគហ៊ុនវៀតណាមមានឆ្នាំមួយប្រកបដោយជោគជ័យដែរ។ ជាមួយនឹងការកើនឡើង ៣៥% ក្នុងឆ្នាំ ២០២១ សន្ទស្សន៍ VN-Index ជាប់ចំណាត់ថ្នាក់ក្នុងចំណោមទីផ្សារដែលដំណើរការល្អបំផុតទាំង ១០ នៅទូទាំងពិភពលោក ដោយសារទីផ្សារវិនិយោគនៅវៀតណាមនៅតែរឹងមាំ នឹងត្រូវបានគាំទ្រដោយខ្សែសង្វាក់ផ្គត់ផ្គង់និងការផ្លាស់ប្តូរផលិតកម្មចូលក្នុងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ