ឆ្នាំ ២០២១ វៀតណាមបានកំណត់គោលដៅសម្រេចបាននូវអត្រាកំណើន GDP ប្រមាណ ៦.៥%

(VOVWORLD) - រដ្ឋាភិបាលវៀតណាមទើបបានចេញសេចក្តីសម្រេចចិត្តលើភារកិច្ចនិងដំណោះស្រាយសំខាន់ៗ ដើម្បីអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម និងគម្រោងថវិការដ្ឋឆ្នាំ ២០២១។ 
ឆ្នាំ ២០២១ វៀតណាមបានកំណត់គោលដៅសម្រេចបាននូវអត្រាកំណើន GDP ប្រមាណ ៦.៥%  - ảnh 1ឆ្នាំ ២០២១ វៀតណាមបានកំណត់គោលដៅសម្រេចបាននូវអត្រាកំណើន GDP ប្រមាណ ៦.៥% (រូបថត៖ hanoimoi.com.vn

តាមនោះ រដ្ឋាភិបាលបានកំណត់គោលដៅ ដោយខិតខំប្រឹងប្រែងបំពេញឱ្យលើសពីគោលដៅ នៃផែន ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងគម្រោងថវិកាជាតិ ដែលបានដាក់ចេញសម្រាប់ឆ្នាំ ២០២១ បង្កើតមូលដ្ឋានគ្រឹះរឹងមាំដើម្បីអនុវត្ត ប្រ កបដោយជោគជ័យនៃផែនការអភិ វឌ្ឍន៍សេដ្ឋកិច្ច-សង្គម ៥ ឆ្នាំ ដំណាក់កាល ២០២១-២០២៥។ រដ្ឋាភិបាលបានកំណត់បាវចនា សកម្មភាពសម្រាប់ឆ្នាំ ២០២១ ថា “សាមគ្គីភាព វិន័យ ការផ្លាស់ប្តូរថ្មី ការច្នៃប្រឌិត សេចក្តីប៉ងប្រាថ្នាអភិវឌ្ឍន៍” ដោយ ផ្តោតលើទិសដៅប្រតិបត្តិចំនួន ៨។ ជាមួយគ្នានោះ រដ្ឋាភិបាលបន្តអនុវត្ត “គោលដៅពីរទន្ទឹមគ្នា” គឺបង្ការ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ការពារសុខភាពរបស់ប្រជាជនផងនិងស្តារ អភិវឌ្ឍសេដ្ឋកិច្ច - សង្គមផង។ ទន្ទឹមនឹងការងារពង្រឹងវិស័យរការពារជាតិនិងសន្តិសុខ ត្រូវលើកកម្ពស់សកម្មភាពកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ រក្សារឹងមាំឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដីនិងបរិយាកាសសន្តិភាព ស្ថេរភាពសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងចីរភាព។ ជាងនេះទៅទៀត លើកកំពស់តួនាទីនិងកិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិ។

សូមគូសបញ្ជាក់ថា នៅឆ្នាំ ២០២១ រដ្ឋាភិបាលវៀតណាមបានកំណត់គោលដៅខិតខំប្រឹងប្រែងបង្កើនអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ ៦.៥% (ផែនការដែលរដ្ឋសភាបានកំណត់ក្នុងឆ្នាំ ២០២១ គឺប្រហែល ៦%) ហើយGDP សម្រាប់មនុស្សម្នាក់គឺប្រហែល ៣.៧០០ ដុល្លារអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ