ឆ្នាំ ២០២៣ វិស័យកសិកម្មឆ្ពោះទៅរកកំណើនតាមទិសដៅគុណភាព និង​ប្រកបដោយ​ប្រសិទ្ធភាព

(VOVWORLD) - ទីផ្សារប្រើប្រាស់ផលិតផលបន្តពង្រីកទាំងទំនិញ និងផលិតផល ក្នុងនោះផ្នែកកសិកម្មបានផ្តោតសំខាន់លើទីផ្សារក្នុងស្រុក និងដោះស្រាយរបាំងពាណិជ្ជកម្មជាច្រើន ការនាំចេញកសិផល រុក្ខផល និងជលផលសម្រេចបានកំណត់ត្រាថ្មី។
ឆ្នាំ ២០២៣ វិស័យកសិកម្មឆ្ពោះទៅរកកំណើនតាមទិសដៅគុណភាព និង​ប្រកបដោយ​ប្រសិទ្ធភាព - ảnh 1សន្និសីទសារព័ត៌មានស្ដីពីលទ្ធផលការងារឆ្នាំ២០២២ និងភារកិច្ចសំខាន់ៗក្នុងឆ្នាំ២០២៣ 

កំណើន ៣,៣៦% គឺជាកម្រិតខ្ពស់បំផុតក្នុងប៉ុន្មានឆ្នាំកន្លងទៅ តម្លៃប្រាក់នាំចេញកសិផល ជលផល និងរុក្ខផលនៃវិស័យទាំងមូលសម្រេចបានជាង ៥៣ ពាន់លានដុល្លារអាមេរិក ជាមួយនឹងអតិរេកពាណិជ្ជកម្មជាង ៨,៥ ពាន់លានដុល្លារអាមេរិក។ នេះគឺជាព័ត៌មានដែលបានប្រកាសក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលការងារឆ្នាំ២០២២ និងភារកិច្ចសំខាន់ៗក្នុងឆ្នាំ២០២៣ របស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមដែលបានប្រព្រឹត្តទៅនាថ្ងៃទី ៣០ ធ្នូ នៅទីក្រុងហាណូយ។

ក្នុងសន្និសីទសារព័ត៌មាន លោក Nguyen Van Viet ប្រធាននាយកដ្ឋានផែនការនៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានមានប្រសាសន៍ថា ទីផ្សារប្រើប្រាស់ផលិតផលបន្តពង្រីកទាំងទំនិញ និងផលិតផល ក្នុងនោះផ្នែកកសិកម្មបានផ្តោតសំខាន់លើទីផ្សារក្នុងស្រុក និងដោះស្រាយរបាំងពាណិជ្ជកម្មជាច្រើន ការនាំចេញកសិផល រុក្ខផល និងជលផលសម្រេចបានកំណត់ត្រាថ្មី។

ក្នុងឆ្នាំ ២០២៣ តាមការព្យាករណ៍អំពីខឿនសេដ្ឋកិច្ច ក្នុងនោះមានវិស័យកសិកម្មបន្តត្រូវប្រឈមមុខនឹងការលំបាក និងបញ្ហាសាកល្បងជាច្រើន ដូច្នេះហើយផ្នែកកសិកម្ម និងអភិវឌ្ឍន៍ជនបទបានដាក់ចេញគោលដៅកំណើន GDP គឺ ៣% តម្លៃប្រាក់នាំចេញកសិផល រុក្ខផល និងជលផលគឺ ៥៤ ពាន់លានដុល្លារអាមេរិក។ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Phung Duc Tien បានអះអាងថា ដោយឈរលើមូលដ្ឋានជោគជ័យឆ្នាំ ២០២២ នោះ វិស័យកសិកម្មនឹងបន្តលើកកម្ពស់គុណសម្បត្តិអំពីកសិផល និងបើកទីផ្សារថ្មីក្នុងឆ្នាំ ២០២៣ ខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ