ឆ្នាំទេសចរណ៍ជាតិ​ ២០២៤៖ សកម្មភាពទាក់ទាញជាច្រើននៅមហោស្រពវប្បធម៌ កីឡា និងទេសចរណ៍ស្រុក Dien Bien

(VOVWORLD) - នេះក៏ជាឱកាសសម្រាប់សិប្បករ តារាសម្ដែង និងអត្តពលិកបានជួបប្រាស្រ័យទាក់ទងគ្នា ពង្រឹងផែនមហាសាមគ្គីជាតិ និងប្រមូលផ្តុំកម្លាំងជាធ្លុងមួយរបស់ប្រជាជនទាំងអស់ក្នុងការអភិរក្ស និងពង្រីករាល់តម្លៃវប្បធម៌ប្រពៃណី រួមចំណែកកសាងខឿនវប្បធម៌វៀតណាមជឿនលឿន ពោរពេញទៅដោយ អត្តសញ្ញាណជាតិ។
ឆ្នាំទេសចរណ៍ជាតិ​ ២០២៤៖ សកម្មភាពទាក់ទាញជាច្រើននៅមហោស្រពវប្បធម៌ កីឡា និងទេសចរណ៍ស្រុក Dien Bien - ảnh 1ការសម្តែងក្នុងកម្មវិធី។ រូបថត៖ qdnd.vn

នាថ្ងៃទី ១ ខែមេសា មហោស្រពវប្បធម៌ កីឡា និងទេសចរណ៍ជាតិលើកទី ១០ ឆ្នាំ ២០២៤ ត្រូវបានបើកនៅស្រុក Dien Bien (ខេត្ត Dien Bien)។ មហោស្រពមានគោលបំណងអភិរក្ស ពង្រីក ឧទ្ទេសនាម និងផ្សព្វផ្សាយរាល់តម្លៃវប្បធម៌វិញ្ញាសាកីឡាប្រពៃណីរបស់ជនជាតិចំនួន ១១ ក្រុមនៅស្រុក Dien Bien; បន្តសកម្មភាពជាបន្តបន្ទាប់នៃពិធីបុណ្យផ្កាជើងគោខេត្ត Dien Bien ឆ្នាំ២០២៤។ នេះក៏ជាឱកាសសម្រាប់សិប្បករ តារាសម្ដែង និងអត្តពលិកបានជួបប្រាស្រ័យទាក់ទងគ្នា ពង្រឹងផែនមហាសាមគ្គីជាតិ និងប្រមូលផ្តុំកម្លាំងជាធ្លុងមួយរបស់ប្រជាជនទាំងអស់ក្នុងការអភិរក្ស និងពង្រីករាល់តម្លៃវប្បធម៌ប្រពៃណី រួមចំណែកកសាងខឿនវប្បធម៌វៀតណាមជឿនលឿន ពោរពេញទៅដោយ អត្តសញ្ញាណជាតិ។

មហោស្រពនេះមានការចូលរួមរបស់សិប្បករ តារាសម្ដែង និងអត្តពលិកជាង ៥០០ នាក់មកពីឃុំចំនួន ២១ នៅភូមិសាស្ត្រស្រុកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ