ឆេះនាវាទេសចរណ៍យ៉ាងសន្ធោសន្ធៅក្នុងដែនទឹកនៃរដ្ឋកាលីហ្វ័រនីញ៉ាបណ្តាលអោយមនុស្សយ៉ាងហោចណាស់ ៣៤នាក់ត្រូវស្លាប់

(VOVWORLD) - នាយកដ្ឋានពន្លត់អគ្គិភ័យស្រុក Ventura ក្នុងរដ្ឋកាលីហ្វ័រនីញ៉ាបានបញ្ជាក់ថាមនុស្ស ៣៤ នាក់ត្រូវស្លាប់នៅក្នុងឧប្បត្តិហេតុឆេះនាវា កាលពីថ្ងៃទី ២ ខែកញ្ញា។ ការ ជួយសង្គ្រោះកំពុងត្រូវបានអនុវត្តជាបន្ទាន់។ 
ឆេះនាវាទេសចរណ៍យ៉ាងសន្ធោសន្ធៅក្នុងដែនទឹកនៃរដ្ឋកាលីហ្វ័រនីញ៉ាបណ្តាលអោយមនុស្សយ៉ាងហោចណាស់ ៣៤នាក់ត្រូវស្លាប់ - ảnh 1 កន្លែងកើតហេតុ

យោងតាមព័ត៌មានពីនាយកដ្ឋានពន្លត់អគ្គីភ័យ Ventura  បានអោយដឹងថា កម្លាំងការពារឆ្នេរសមុទ្រសហរដ្ឋអាមេរិកនិងអាជ្ញាធរមូលដ្ឋានបានអនុវត្តន៍សកម្មភាពដើម្បី ជួយសង្គ្រោះមនុស្សជាង ៣០ នាក់នៅលើនាវាមួយ នៅក្បែកោះ Santa Cruz។ កងកម្លាំងការពារសមុទ្របាននិយាយថា ក្រុមនាវិកមួយក្រុមត្រូវបានជួយសង្គ្រោះហើយប្រតិបត្តិការជួយសង្គ្រោះបានផ្តោតលើអ្នកដំណើរនៅលើនាវានេះតែម្តង។  ហេតុ ការណ៍នេះបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី ២ ខែកញ្ញា (ម៉ោងនៅអាមេរិក) ហើយមូលហេតុនៃឧប្បត្តិហេតុនេះនៅមិនទាន់ដឹងនៅឡើយទេ។

យោងតាមកងកម្លាំងការពារសមុទ្រថា នាវាឈ្មោះ CONCEPTION នោះ ក្រោយឆេះ បានលិចក្នុងជម្រៅ ២០ ម៉ែត្រត្រង់កន្លែងមួយ ស្ថិតនៅចម្ងាយតែ១០ម៉ែត្រពីឆ្នេរសមុទ្រនៃកោះSANTA CRUZ ក្នុងដែនទឹកនៃក្រុងកំពង់ផែ SANTA BARBARA ជាកំពង់ផែរបស់នាវានោះ។

ក្នុងសន្និសីទសារព័ត៌មានមួយនាទីក្រុង OXNARD រដ្ឋកាលីហ្វ័រនីញ៉ា ប្រមុខកងកម្លាំងការពារឆ្នេរសមុទ្រ ម្នាក់បានគូសបញ្ជាក់ថា មានមនុស្សសរុបចំនួន ៣៩នាក់ស្ថិតក្នុងនាវានេះ ប៉ុន្តែ ៥នាក់ ជាសមាជិកក្រុមនាវិក អាចចាកចេញពីនាវាបានតាមមធ្យោ បាយរបស់ពួកគេផ្ទាល់ ហើយត្រូវបានស្រង់ដោយនាវាកម្សាន្តមួយគ្រឿងដែលមានវត្តមាននៅក្បែរនោះដែរ។ ពេលមានភ្លើងឆេះក្រុមនាវិកបានភ្ញាក់ពីដំណេក ហើយរត់ទៅខាងលើរួចលោតចូលក្នុងទឹកសមុទ្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ