ឆ្នាំ២០១២ខំប្រឹងប្រែងនាំដំលៃប្រាក់នាំចេញត្រីប្រាទទួលបាន២ពាន់លានដូល្លារអាមេរីក។

ឆ្នាំ២០១២ខំប្រឹងប្រែងនាំដំលៃប្រាក់នាំចេញត្រីប្រាទទួលបាន២ពាន់លានដូល្លារអាមេរីក។ - ảnh 1
វៀតណាមប្រមូលផលត្រីប្រាទទួលបានជិត១លាន២សែនតោនក្នុងឆ្នាំ២០១១


VOV-នារសៀលថ្ងៃទី៧គុម្ភៈ នៅទីក្រុង Can Tho បានប្រព្រឹត្តទៅសន្និសិទ្ធបូកសរុប ការងារចិញ្ជឹមនិងចែកចាយត្រីប្រាឆ្នាំ២០១១និងអនុវត្តផែនការឆ្នាំ២០១២។
នាឆ្នាំ២០១១ វៀតណាមប្រមូលផលត្រីប្រាទទួលបានជិត១លាន២សែនតោន
នាំចេញបាន៦សែនតោន ដោយមានដំលៃប្រាក់នាំចេញជាង១ពាន់៨រយលាន
ដូល្លារអាមេរីក។ វៀតណាមបាននាំចេញត្រីប្រានិងត្រីបាសាទៅទីផ្សារចំនួន
១៣៥ លើពិភពលោក។ តាមផែនការក្នុងឆ្នាំ២០១២វៀតណាមខំប្រឹងប្រែង
ទទួលទិន្នផល ត្រីប្រាពី១លាន២សែនដល់១លាន៥សែនតោន ដំលៃប្រាក់
នាំចេញទទួលបាន២ពាន់លានដុល្លារអាមេរីក។ លោក Nguyen Huu Dung
អនុប្រធានសមាគម កែច្នៃនិងនាំចេញជលផលវៀតណាមបានឲ្យដឹងថា៖
“ខ្ញុំគិតថា គប្បីប្រមូលផ្ដុំទៅលើការគួបផ្សំរវាងបណ្ដាផ្នែកក្នុងផលិតកម្ម។ ពីព្រោះធ្វើបានប្រការនេះនឹងជួយឲ្យការចិញ្ជឹមត្រីប្រាបានអនុវត្តព្រមៗគ្នា
ពីការជ្រើសរើសពូជ ផលិតចំណីដល់ការចិញ្ជឹមនិងកែច្នៃទៀតផង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ