ឆ្នាំ២០១៧ ផ្នែកវប្បធម៌ កីឡានិងទេសចរណ៍ខំប្រឹងប្រែងច្នៃប្រឌិតដើម្បីដណ្ដើមបានសមិទ្ធិផលខ្ពស់ថែមទៀត

ឆ្នាំ២០១៧ ផ្នែកវប្បធម៌ កីឡានិងទេសចរណ៍ខំប្រឹងប្រែងច្នៃប្រឌិតដើម្បីដណ្ដើមបានសមិទ្ធិផលខ្ពស់ថែមទៀត - ảnh 1
រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម លោក Nguyen Ngoc Thien

          (VOV)_ឆ្នាំ២០១៦ ជាឆ្នាំមួយគួរអោយចាប់អារម្មណ៍របស់ផ្នែកវប្បធម៌​ កីលានិង
ទេសចរណ៍ ជាពិសេសគឺបណ្ដាជោគជ័យ ឯកទគ្គកម្ម ក្នុងវិស័យ​ទេសចរណ៍និងកីឡា។
 ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំរកានព្វស័ក ២០១៧ រដ្ឋមន្ត្រី​ក្រសួងវប្បធម៌ កីឡានិងទេស
ចរណ៍ វៀតណាម លោក Nguyen Ngoc Thien បានអះអាងថា៖ ក្នុងឆ្នាំ ២០១៧ ផ្នែក
វប្បធម៌ កីឡានិងទេសចរណ៍ ត្រូវខំប្រឹង​ប្រែងថែមទៀត ដើម្បីដណ្ដើមអោយបាន
សមិទ្ធិផលខ្ពស់ថែមទៀត និងបង្កើត​ឯកទគ្គកម្មថ្មី។

          ជាក់ស្ដែងគឺ ចំពោះផ្នែកកីឡាវៀតណាមបានដាក់ផែនការគឺនៅ Sea Games
នឹងប្រព្រឹត្តទៅនៅម៉ាឡេស៊ី នាខែសីហាឆ្នាំ២០១៧ ក្រុមកីឡាករ​វៀតណាមត្រូវដណ្ដើម
អោយបានស្នាដៃខ្ពស់បំផុត និងស្ថិតនៅក្នុងក្រុមបណ្ដា​ប្រទេសជួរមុខនៅអាស៊ីអា
គ្នេយ៍។ ក្នុងវិស័យទេសចរណ៍ រៀបចំពិធីបុណ្យ ដោយតភ្ជាប់ការពង្រឹង ពង្រីក និង
អភិរក្សតំលៃបេតិកភ័ណ្ឌវប្បធម៌ កេរ្តិ៍ដំណែល។ ទន្ទឹមនឹងនោះក៏ត្រូវតភ្ជាប់ជាមួយ
ការអភិវឌ្ឍន៍ទេសចរណ៍ ទាក់ទាញភ្ញៀវទេសចរច្រើនថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ